មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សត្វដំរីមួយក្បាលចុះប្រេង ដេញវ័ធ និងជាន់ម្ចាស់បណ្តាលឲ្យស្លាប់ គួរឲ្យអាណោចអាធ័ម នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ គួរឲ្យអាណិតហ្មដំរីម្នាក់ ដែលបានស្លាប់បន្ទាប់ពីដំរីរបស់ខ្លួន ចុះប្រេង ដេញវ័ធ និងជាន់ទាំងកម្រោលនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអូរមីស សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

បន្ទាប់ពីដេញវ័ធ និងជាន់ម្ចាស់របស់វាហើយ សត្វដំរីមួយក្បាលនេះ មិនបានរត់ទៅណា គឺនៅយាមសពជនរងគ្រោះ លុះមានអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ច ទើបដំរីនេះបានរត់ចេញពីម្ចាស់របស់វា។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ចុះជួយអន្តរាគមន៍រឿងនេះ ដោយខ្លាចសត្វដំរីខាងលើ រត់ទៅវ័ធប្រជាពលរដ្ឋផ្សេងទៀត។

គិតត្រឹមវេលាម៉ោងប្រមាណ១៖៥៥នាទីរសៀលថ្ងៃនេះ សត្វដំរីមួយក្បាលនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចចាប់សត្វដំរីនេះបាននៅឡើយទេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *