មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មន្ទីរសុខាភិបាលក្រចេះ បើកសន្និបាតបូកសរុបផទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំបន្ត២០២០ របស់មន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី ២០ មីនា ២០២០ ។
ក្នុងរបស់បាយការណ៍របស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ៖ បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកខេត្តក្រចេះសរុបចំនួន 3 កន្លែង ប៉ុស្តិ៍សុខភាពចំនួន 14 កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាជន និងអគារមណ្ឌលសុខភាពចំនួន 8 កំពង់សាងសង់ -អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន 24.286 នាក់ កើនឡើងជាងឆ្នាំ 2018 មាន 21.061 នាក់ -អ្នកជំងឺស្លាប់ចំនួន 178 នាក់ ថយចុះជាងនៅឆ្នាំ 2018 មាន 179 នាក់ អត្រាស្លាប់ 0,73% ថយចុះជាងនៅឆ្នាំ 2018 មាន 0,85% -សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន 65 នាក់ កើនឡើងជាងនៅឆ្នាំ 2018 បាន 35 នាក់ និងពីក្រុមគ្រួសារអ្នកជម្ងឺបានចំនួន 1.305 នាក់ កើនឡើងជាងឆ្នាំ 2018 មាន 1.167 នាក់ -ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក -កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម 2 ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន 4 ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន 1.744នាក់ ឧបត្ថម្ភប្រាក់ចំនួន 20 ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន 1.211 នាក់ នឹងឧបត្ថម្ភប្រាក់ចំនួន 4 ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល និងនាំកូនអាយុក្រោម 2 ឆ្នាំមកពិនិត្យសុខភាព និងទទួលថ្នាំបង្ការបានចំនួន 4.622 នាក់ -បេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិនិត្យពិគ្រោះបានចំនួន 1.070 នាក់ កើនឡើងជាងឆ្នាំ 2018 បាន 268 នាក់ -ស្ត្រីសម្រាលកូនបានចំនួន 290 នាក់ កើនឡើងជាងឆ្នាំ 2018 បាន 271 ។ លោកបន្តថា ៖ មន្ត្រីសុខាភិបាលក្នុងឆ្នាំ 2019 មានចំនួន 737 នាក់ -សេវាសុខាភិបាលឯកជនមានច្បាប់ចំនួន 399 កន្លែង ថយចុះជាងនៅឆ្នាំ 2018 មាន 424 កន្លែង ក្នុងនោះឱសថស្ថាន ចំនួន 28 កន្លែងឱសថស្ថានរង(ក)ចំនួន 3 កន្លែង ឱសថស្ថានរង(ខ)ចំនួន 10 កន្លែង ។
មានប្រសាសន៍ពីឯ.ឧ វ៉ា ថន អភិបាលខេត្ត បានអរគុណចំពោះ មន្រ្តីពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីបម្រើសេវា និងបង្ខិតសេវាឲ្យកានតែជិតនិងប្រជាជន មានប្រសិទ្ធភាព និងមានទំនុកចិត្ត និងត្រូវបន្តពង្រឹងសេវារបស់យើង ដើរឲ្យទាន់និងកំណែទម្រង់របស់រាជរដ្ឋាបាល . ហើយក៏សាទរចំពោះបងប្អូនស្រ្តី ដែលមានផ្ទៃពោះ ដែលបានចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការមកពិនិត្យសុខភាពបានទៀងទាត់ជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានការឧបត្ថម្ភពីក្រសួងផងដែរ ក្នុងគោលនយោបាយលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ . និងសូមកោតសរសើរ ចំពោះបងប្អូនដែលស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យ ដោយតម្រូវឲ្យមានការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អាធ្យាស្រ័យ ដល់អ្នក ជម្ងឺ និងអ្នកមកទទួលសេវា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ:និងជំនាញ ហើយសូមបន្តវិជ្ជាជីវ: របស់ខ្លួន ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព និងសប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាជន ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *