មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

រថយន្តបុករះម៉ូតូពីរគ្រឿងបណ្តាលឲ្យមនុស្សពីរនាក់ ម្នាក់បានស្លាប់និងម្នាក់របួសធ្ងន់នៅក្រុងក្រចេះ

(ខេត្តក្រចេះ)៖ មានករណីគ្រោះ ថ្នាក់ចរាចរកើតឡើងងរវាងរថយន្តបុករះម៉ូតូចំនួនពីរគ្រឿងបណ្តាលបុរសវ័យចំណាស់ម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ លើផ្លូវលេខ៣៧៧(ក្រចេះ-ខ្លាស្ទុះ) ត្រង់ចំណុចមុខទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តក្រចេះ ស្ថិតក្នុងភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រ ចេះ ខេត្តក្រចេះកាលពីរសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០២០នេះ។

លោក ចក់ ផល្លីអធិការរងទទួលផែនចរាចរណ៍ក្រុងក្រចេះបានប្រាប់ឲ្យដឹងថាមានករណីគ្រោះថ្នាក់កើតឡើងដោយរថយន្តម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ2Q.8584 អ្នក បើកបរមិនស្គាល់អត្ត សញ្ញាណបានបើកបរពីទិសខាងលិចទៅទិស ខាងកើតដល់ចំណុចខាងលើបានរ៉េចង្កូតបុករះចំនួន០២គ្រឿងបណ្តាលឲមនុស្សពីរនាក់ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះទី១ អ្នកបើកបរឈ្មោះ កែវ ស្រីម៉ាច ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់)មានទីលំនៅភូមិ1 សង្កាត់រកាក ណ្តាល ក្រុងក្រចេះខេត្តក្រចេះ ។
ជនរងគ្រោះទី២ អ្នកបើក បរឈ្មោះ ម៉ម យឿន ភេទប្រុសអាយុ៧៥ឆ្នំា (របានស្លាប់នៅ មន្ទីរពេទ្យខេត្ត) មានទីលំ នៅភូមិស្រែស្តៅសង្កាត់អូរឫ្សី ក្រុងក្រចេះខេត្តក្រចេះ។

សូមបញ្ជាក់ រថយន្តត្រូវបានអ្នកបើកបរយកទៅទុកនៅក្នុងយានដ្ឋានជាង លុច ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឫ ស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ ។

ចំណែកសាកសពជនរងគ្រោះត្រូវបាននរគបាលជំនាញប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីហើយអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅពេទ្យខេត្តក្រចេះ។

បច្ចុប្បន្ននេះរថយន្តបង្កហេតុនិងម៉ូតូចំនួនពីរគ្រឿងបានដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះជាបណ្តោះអាសន្នរងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *