មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អនុវិទ្យាល័យមួយខ្នងត្រូវខ្យល់កន្ត្រាក់ ធ្វើឲ្យដួលរលំរាបដល់ដីទាំងស្រុង!

ព្រះវិហារ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យសាលារៀនអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យមួយខ្នងទំហំ 8×24ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្គសី ដួលរលំដល់ដីខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួស ដោយសារខ្យល់កន្ត្រាក់នេះនោះឡើយ។

មេបញ្ជាការរងនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានយេីងឲ្យដឹងថានៅល្ងាចនេះថា៖មុនពេលកើតហេតុផ្ទៃមេឃមានសភាពអួអព្ទ័រកភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលវាយបោកបក់សាលារៀនអនុវិទ្យាលយ័ភ្នំឆត្រ័សែនជយ័ មួយខ្នងមាន៣បន្ទប់ រលំរាបដល់ដី។ លោកបញ្ជាក់ថាករណីនេះមិនបណ្តាលអោយសិស្សណាម្នាក់រងរបួសនោះទេ ដោយមុនពេលហេតុការណ៍កើតឡើងលោកគ្រូអ្នកគ្រូបានអោយសិស្សចេញក្រៅនិងទៅផ្ទះរៀងៗខ្លួន។

មេបញ្ជាការរង បានបញ្ជាក់អោយដឹងទៀតថា សាលារៀនអនុវិទ្យាលយ័ភ្នំឆត្រ័សែនជយ័នេះ មាន៣បន្ទប់ និងទើបកសាងបានរយះពេល២ឆ្នាំប៉ុណ្ណោះ ដោយកងទព័ និងប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលសិស្ស សហការគ្នាធ្វើ តែពេលនេះត្រូវខ្យល់កន្ត្រាក់បណ្តាលអោយរលំរាបដល់ដី ដែលជាហេតុធ្វើអោយសិស្សមានបញ្ហាប្រឈមនិងការខ្វះថ្នាក់រៀន៕ ដោយ មាឃ សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *