មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្លាយជាការលើកឡើងរបស់ពលរដ្ឋក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ហើយ ថាតើជាកម្មពារពួកគាត់ឬយ៉ាងណា ក្រោយពេលលោកអធិការស្រុកមិនបង្រ្កាបសង្វៀនអាប៉ោងខុសច្បាប់ខាងក្រោយអាស្រមលោកយាយស្គរធំក្នុងភូមិកំពង់ឬស្សី?

ខេត្តព្រៃវែង÷ ប្រជាពលរដ្ឋលើឡើងថាល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីខេត្តព្រៃវែងអាជ្ញាធរហាក់ដូចជាមើលមិនឃើញសង្ស័យតែទទួលបានលាភសក្ការៈពីម្ចាស់សង្វៀនហើយមើលទៅទើបមិនបង្ក្រាប ។

ពួកគាត់បន្តទៀតថា ទីតាំងល្បែងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅខាងក្រោយអាស្រមលោកយាយស្គរធំដែលស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍វៀង ខេត្តព្រៃវែង។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានឲ្យដឹងថាពួកគាត់តែងតែឃើញមានការដឹកជញ្ជូនមាន់ជារៀងរាល់ថ្ងៃមកលេងតែពួកគាត់មិនដែលឃើញមានសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយណាហ៊ានចុះមកបង្ក្រាបទេ។

ប្រភពពីអ្នកសង្កេតការណ៍បានឲ្យដឹងថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងមួយនេះកំពុងតែដំណើរការយ៉ាងរលូនដោយគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋានឬក៏អាជ្ញាធរដែលពាក់ព័ន្ធឡើយសង្ស័យថាមានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធមួយជាមួយម្ចាស់ទីតាំងហើយមើលទៅ ប្រភពដដែលបានឲ្យដឹងថាគឺពួកគាត់តែងតែឮសូរសំឡេងហ៊ោកញ្ជ្រៀវកងរំពងយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះលោកអធិការស្រុកពោធិ៍វៀងដែលកំពុងតែមិនអនុវត្តច្បាប់ហើយថែមទាំងឲ្យមានបទល្មើសល្បែងស៊ីសងជាក់ស្ដែងមិនព្រមអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចលោកមានប្រសាសន៍ថាត្រូវតែលុបបំបាត់ចោលនៅល្បែងស៊ីសងគ្រប់ប្រភេទហើយត្រូវអនុវត្ត ភូមិឃុំមានសុវត្ថិភាព9 ចំនុចតែពេលនេះលោកអធិការស្រុកមិនត្រឹមតែល្មើសនិងប្រសាសន៍របស់សម្ដេចទេថែមទាំងបណ្ដោយឲ្យមានល្បែងស៊ីសងទៀងផង។

ប្រជាពលរដ្ឋនៅភូមិឃុំខាងលើសុំសំណូមពរទៅដល់លោកស្នងការខេត្តព្រៃវែងលោកស្នងការមេត្តាជួយចាត់មន្ត្រីឬអាជ្ញាធរដែលពាក់ព័ន្ធដាក់ការស៊ើបអង្កេតចំពោះមន្ត្រីថ្នាក់ក្រោមដែលកំពុង តែឃុបឃឹតបណ្ដោយឲ្យមានល្បែងស៊ីសងក្នុង ដែនគ្រប់គ្រងរបស់ខ្លួន។

សម្រាប់ព័ត៌មាននេះ គឺជាប្រភពស្នើសុំរបស់ពលរដ្ឋ ក្នុងគោបំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ជួយឈឺឆ្អាលលើទុក្ខលំបាករបស់ពួកគាត់ អង្គភាពព័ត៌មានយើងរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ ប្រសិនបើមានលើករណីទីតាំង ល្បែងខុសច្បាប់ទាំងអស់នេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕ព័ត៌មានបឋម

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *