មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

​ល្បី​ថា ៖ ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​ថា​ន កំពុង​កាប់បំផ្លាញ​ព្រៃ ឈើ​នៅ​ដែន​ជម្រក ​សត្វ​លំផាត់​យ៉ាង​ចាស់ដៃ សមត្ថកិច្ច​មើលរំលង !?

ខេត្ត​រតនគីរី ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ដែនជំរកសត្វព្រៃលំផាត់បានឱ្យដឹង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ចំនុចខាងលើពេលនេះ បាននឹងកំពង់ចាប់ផ្តើម​ក​ក្រើក​ឡើង​វិញ​ម្តងទៀត​ហើយ​ពេលនេះ ។​

​ប្រភព​ដដែល​បាន​បន្ត ទៀតថា មូលហេតុដែលបណ្តាលឲ្យមានការកាប់បំផ្លាញ​ព្រៃឈើ​ខ្លាំង​បែបនេះគឺបណ្តាលមកពីមានមេក្លោងនៅពីក្រោយខ្នង ដែលត្រូវ​គេ​ស្គាល់ឈ្មោះថា ចែ​ច្រឹប ដែល​មាន​ប្តី​ឈ្មោះ ផុន ជា​នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ខ្លាធំ និង ថា​ន ការកាប់បំផ្លាញ​នេះ គឺ​ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ជាពិសេស​ក្រុម​ឈ្មួញ​បាន​រៀបចំ ឃ្លាំង​សម្រាប់​ស្តុក​ឈើ ដែល​ពួកគេ​បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ទៀត​ផង ។

​តាម​សេចក្តីរាយការណ៍​បន្ថែម​ទៀតថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ទាំង​ពីរ​នាក់ (​ចែ​ច្រឹប​, ថា​ន​)​បាន​ជួល​កម្មករ​ពី​ប្រទេស​វៀត ណា​ម​ប្រមាណ​ជាង ១០០​នាក់ ដែល​ប្រដាប់​ដោយរ​ណា​យន្ត​ដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត​សម្រាប់​ដឹក​ឈើ​ចេញ​ជា ច្រើន​គ្រឿង​ទៀត ។​

​អ្នក​ទាំង​ពីរ​ក៏​មាន​មេការ​ជា​ជនជាតិ​វៀតណាម​សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម ដែល​មានឈ្មោះ ឡែ​ប និង​ទុង ។​

​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែមទៀតថា មាន​ឈើ​រាប់រយ​ម៉ែត្រគូប​ដូចជា ប្រភេទ​ឈើ សុ​ក្រំ​, ក​កោះ​, ត្រាច​, ជ្រិះ​, នាងនួន​, និង​ប្រភេទ​ឈើ​ល្អៗ​មួយចំនួនទៀត ដែល​មាន​មុខធំៗ​ត្រូវបាន​គេ​ត្រៀម​ដឹកចេញទៅ កាន់​ប្រទេស​វៀតណាម ។​
​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ លោក ធី​ម វិចិត្រ ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់ បានឱ្យដឹងថា ឈើ​ដែល ឈ្មួញ​អារ​រួច​អូស​យក​មក​គរ​ស្តុក​ទុក​នៅ​ចំណុច​ខាងលើ​នេះ លោក​មិន​បានដឹង​ទេ ? ហើយ​លោក​នឹង​បញ្ជា​ឱ្យកម្លាំង​មន្ត្រី​ប​រិ ស្ថាន​ចុះទៅ​ស៊ើបអង្កេត ។ ចំណែក​លោក នូ ថេ អភិបាល​ស្រុក​លំផាត់ បាន​ថ្លែងថា រឿង​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ច្រឹប និង​ថា​ន ជួល​កម្មករ​វៀតណាម​មក​កាប់​ឈើ​នៅ​ដែន​ជម្រក​សត្វ​លំផាត់ វា​មិនមែន​ជា​សមត្ថកិច្ច​រប​ស់លោក​នោះទេ ។​​ អង្គភាព NYK​ យើង​នឹង​ព្យាយាម​ស្រាវជ្រាវ​រក​ប្រភព​ព័ត៌មាន​ខាងលើ​នេះ​ឱ្យ​ច្បាស់​បន្ត​ទៀត​លេខ​ក្រោយនេះ ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *