មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អគ្គីភ័យមួយកន្លែងនៅក្នុងស្រុកឆ្លូងលេបត្របាក់ផ្ទះពលរដ្ឋអស់ជាច្រើនខ្នងសង្ស័យបណ្តាលមកពី

ខេត្តក្រចេះ÷ មាស២០តំឡឹង លុយខ្មែរ ២០លាន រៀល និងប្រាក់$ចំនួន៥មុឺន$ ត្រូវភ្លើងឆាប់ឆេះគ្មានសល់ នៅក្នុងហេតុការណ៏ឆេះផ្ទះចំនួន០៣ខ្នង ផ្ទះ ដែលបានកើតឡើង នៅវេលារសៀល ម៉ោង២កន្លះថ្ងៃទី១៩ កុម្ភះ ២០២០ នៅចំណុច ខាងក្រោយវត្តឈ្នៃ ភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង. ខេត្តក្រចេះ បានបណ្ដាលឱ្យឆេះផ្ទះចំនួន២ផ្ទះ ទាំងស្រុង និង១ផ្ទះទៀត ឆេះអស់ជញ្ជាំង១ចំហៀង ព្រោះបានបាញ់ទឹកពន្លត់ទាន់ពេល ទើបមិនបណ្តាលឲឆេះរាល់ទៅផ្ទះដទៃទៀត។

ម្ចាស់ផ្ទះរង់គ្រោះ ទី១ ឈ្មោះ ហុក វុទ្ធា ភេទប្រុសអាយុ៤៦ឆ្នាំប្រពន្ធឈ្មោះ គឹម សេង. ឆេះផ្ទះទំហំ៧គុណ១២ ធ្វើអំពីឈើប្រក់ក្បឿងថ្មក្រោម ឆេះអស់ទាំងស្រុងខូចខាតសម្ភារះទាំងអស់មាន ឆេះមាសអស់ចំនួន(២០ដំឡឹង និងឆេះប្រាក់រៀលចំនួន២០លានរៀល) ម៉ូតូអស់ចំនួន៦គ្រឿង រួមនឹងឆេះសម្ភារះផ្សេងៗទៀត រួមទាំងផ្ទះផងប្រហែល៥ម៉ឺនដុល្លាទៀត។
*.មូលហេតុគឺឆ្លង់ចរន្តអគ្គីសនី ដោយម្ចាស់ផ្ទះមិននៅហើយបាន ចាក់សោរចោល ទៅលក់ដូរនៅផ្សារឆ្លូងម្ចាស់ផ្ទះទី២ មានឈ្មោះ អ៊ុច សុភក្រ័ ភេទស្រីអាយុ៦៦ឆ្នាំ(ជាស្រ្តីមេម៉ាយ) ឆេះផ្ទះទំហំ៧×២០ ម៉ធ្វើអំពីឈើប្រក់ក្បឿង ឆេះទាំងស្រុងខូចខាតសម្ភារះ នឹងផ្ទះ គិតជាប្រាក់$ អស់ប្រហែល៥ម៉ឺនដុល្លា។ ម្ចាស់ផ្ទះរង់គ្រោះ ទី៣ឈ្មោះ នង រ៉ាន់ ភេទប្រុសអាយុ៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀងដែលមាន ទំហំ៨×១៣ម៉. ផ្ទះនោះធ្វើអំពីឈើប្រក់ក្បឿង ខូចខាតអស់ប្រហែល៦ពាន់ដុល្លា ដោយឆេះឆ្លងពីផ្ទះទី២
*.នៅហេតុការណ៏ឆេះផ្ទះទាំង៣ ម្ចាស់នេះបានប្រើរថយន្តពន្លត់អគ្គីភ័យ ចំនួន០៤គ្រឿង
មានរថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋានខេត្តក្រចេះចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥.រថយន្ត
រថយន្តអធិការដ្ឋានស្រុកឆ្លូង ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៧ រថយន្ត
-រថយន្តអធិការដ្ឋានស្រុកក្រូចឆ្មារ ចំនួន១គ្រឿងប្រើប្រាស់អស់ទឹកចំនួន ២រថយន្ត
-រថយន្តស៊ីទែនជំនួយចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១៦ម៉ែតគុប។
ប្រើទឹកសរុបអស់ចំនួន(១៥រថយន្ត)ស្មើចំនួន(៩៥ម៉ែតគុប)។
ករណីនេះភ្លើងឆេះផ្ទះនេះ ពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សណាមួយឡើយ។
នៅក្នុងប្រតិបត្តិការចុះអន្តរាគមន៏ បាញ់ពន្លត់នេះបានដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរង នឹង លោកវរះសេនីយ៍ឯក ឆុង តូរ៉ាន់អធិការស្រុកឆ្លូង រួមប្រើកំលាំងរួមចំនួន៤០នាក់ផងដែរដោយប្រើ រយះពេលក្នុងការបាញ់ពន្លត់ រយ:២ម៉ោង ទើបរលត់ទាំងស្រុង នៅរសៀលថ្ងៃដដែលនោះ៕ @.គួរំលឹកដែរថា នៅក្នុងខែគុម្ភ: ២០២០នេះ ស្រុកឆ្លូង មានហេតុការណ៏ភ្លើងឆេះពលរដ្ឋ ផ្ទួនៗគ្នា ដោយនៅសប្តាហ៏មុននេះ ក៏មានករណីភ្លើងឆេះផ្ទះបងប្អូនឥស្លាម អស់ចំនួន៣ខ្នង ផ្ទះដូចនឹងរកណីឆេះពេលនេះដែរ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *