មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ហេតុការណ៏យុវជនប្រុស ស្រី 03នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៍

ក្រចេះ÷ ហេតុការណ៏ដ៏សង្វេងមួយបានកើតឡើងនៅស្រុកឆ្លូង នៅវេលាល្ងាច ថ្ងៃព្រហស្បត៍ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ2020 វេលាម៉ោងប្រហែល5 និង10 នាទី មានករណីលង់ទឹកទន្លេមេគង្គ ដែលមានខ្សាច់ដុះ បណ្តាលអោយមនុស្សលង់ទឹកស្លាប់03 នាក់ស្រី02 ប្រុស01នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ រហូតដល់ម៉ោងប្រហែល7និង 30នាទី ថ្ងៃដដែល បានរកឃើញសាកសពចំនួនពីនាក់. ។

ជនរងគ្រោះ មាន ឈ្មោះទី1.ឈ្មោះ ធិន ភក្ត្រា ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ 2.ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ចំណែកឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ ១៤ ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកសំរោងទី១ ឃុំ ខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះ រកសាកសពមិនទាន់ ឃើញនៅឡើយ ។
ក្រោយពីសម្ថកិច្ចបានទទួលដំណឹងភ្លាមក៏ចុះទៅដល់កន្លែងកើតហេតុ ធ្វើការជួយរាវរកសាកសពនិងបានពិនិត្យសាកសព បានអោយដឹងថាសាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះទៅលេងទឹកជាមួយមិត្តភក្ត័ក៏លង់ទឹកបណ្តាលអោយស្លាប់។ ក្រោយពីរាវរក ឃើញសពហើយសម្ថកិច្ចបានធ្វើការប្រគល់សព យុវជនប្រុស ស្រី០២នាក់ ជូនទៅអោយក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *