មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពីធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក នៃស្រុកសំបូរ ខេត្តក្រចេះ

ខេត្តក្រចេះ÷ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាស្រុកសំបូរបានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អមដំណើរដោយមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងទាំងបី យ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះដែរលោក សូម សារិទ្ធ អភិ បាលស្រុកសំបូរបានរាយការណ៍អំពីស្ថាន ភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុកពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយរដ្ឋបាលស្រុក បានខិតខំប្រឹងប្រែងយកអស់កម្លាំ ងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារច នាសម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។លោកបាន បន្តថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោល បំណងសំខាន់ៗ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន ។

 

ជាក់ស្ដែងថ្ងៃនេះ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរ ដែលត្រូវប្រកាសដាក់ឲ្យដំណើរការនាឱកាសនេះ ដែលមានមន្ត្រីសមាហរណកម្ម សរុបចំនួន ២៨ រូប ក្នុងនោះស្រី ៣ រូប។
ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកសំបូរដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោ បាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ក្នុងបរិ បទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោល បំណងសំខាន់ៗ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសំបូរនាឱកា សនេះជាព្រឹត្តិការប្រវត្តសាស្រ្តក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេមុខងារ និងផ្ទេរធនធានរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ក្នុងនោះដែរដើម្បីធានាឲ្យដំណើរការចាប់ផ្ដើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកដោយរលូនចាប់ពីពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំនូវកិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ដោយលោកអភិបាល លោកអភិបាលរងស្រុក ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ ត្រូវក្តាប់ឲ្យបាននូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នឹងដោះស្រាយជូនឲ្យបានឆាប់រហ័សកុំទុកឲ្យមានបញ្ហាតូច ទៅជាបញ្ហាធំជៀសវាងមានផលលំបាកនៅថ្ងៃក្រោយទៀត។ បន្តពិនិត្យតាមដានលើការងារសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាពិសេសជនពិការ ជនចាស់ជរា ជនក្រីក្រ ត្រូវបត្ថម្ភគាំទ្រលើកទឹកចិត្តពួកគាត់ នឹងអនុវត្តឱ្យបាននូវគោលការណ៍ទាំង ៩ ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាពដូចជាបញ្ហាគ្រឿងញៀនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដើម ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *