មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចសាមញ្ញរបស់ខ្លួនលើកទី៩

ក្រចេះ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាខេត្តក្រចេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ ឆ្នាំទី១ ក្រោមអធិបតីភាព ឯកឧត្ដម ហឿរ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ទុយ ប៊ុនសេរីរត្ន័មន្នី អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងអង្គការដៃគូ មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះ រួមមាន៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ័រីកចំរើនប្រចាំឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រចេះ ៣-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាងរបាយការណ៏វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ឆ្នាំ ២០១៩ និង ៤- បញ្ហាផ្សេងៗ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ហឿរ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា÷ការងារសន្តិសុខក្នុងខេត្តយើងធ្វើបានច្រើនហើយទទួលលទ្ឋផលល្អប្រសើរ។ ឯ.ឧ ប្រធានក៏បានក្រើនរម្លឹកដល់អាជ្ញាធរដែនដី សម្ថកិច្ចពាក់ពន្ឋ័ ជាពិសេសខាងមន្ទីររៀបចំដែនដីនគរូបណីនិងសំណង់ ត្រូវមានយកចិត្តទុកដាក់ ចុះត្រួតពិនិត្យគុណភាពសំណង់ ទាំងឡាយណាដែលកំពុងធ្វើការសាងសង់ ដែលជាប្រភេទអាគារធំៗ ខ្ពស់ៗ ក្នុងខេត្តនិងបណ្តា ស្រុក ដើម្បីការពារនូហានិភ័យ បាក់រលុម ស្រុតជាដើម ដូចនៅបណ្តាខេត្ត មួយចំនួនដែលបានកើតឡើងហើយនោះ យើងត្រូវមានការប្រុងប្រយត្ន័ ការពារទុកជាមុន។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អ និងការអភិវឌ្ឍន៍ខេត្តក្រចេះ. រីកចំរើនជាបន្តបន្ទាប់។
ឯកឧត្តម ហឿ សុីយ៉ែម ក៍បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់ ។
នៅក្នុងកិច្ចប្រជុំសាមញ្ញនេះដែរ លោក ឈិន
លាងយឺ ចៅសង្កាត់ក្រុងក្រចេះ បានឡើងស្នើសុំ ដល់អាជ្ញាធរខេត្ត ពាក់ពន្ឋ័នឹងខ្វះស្លាកសញ្ញ៉ា បង្ហាញទិសដៅប្រាប់ផ្លូវ ក្នុងក្រុងក្រចេះ នៅចំនុចផ្លូវសំខាន់ៗ ដើម្បីងាយស្រួលដល់ភ្លៀវជាតិ អន្តជាតិ ដែលមកពីឆ្ងាយ ចូលមកខេត្តក្រចេះ ងាយស្រួលធ្វើដំណើរ ដូចជានៅចំនុចផ្លូវប្រសប់ (អគ្គិសនី ចាស់)ជាដើម ដែលអ្នកដំណើរភាគតែងតែរង្វេង រកផ្លូវចេញបន្តទៅខេត្តផ្សេងៗ មិនឃើញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *