មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ទេសរដ្ឋមន្ត្រីមាស សុភា៖ មូលនិធិសម្រាប់អភិវឌ្ឍឃុំសង្កាត់នៅឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍

ខេត្តព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា មូលនិធិសម្រាប់ឃុំ-សង្កាត់នៅឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ គឺសម្រាប់អភិវឌ្ឍន៍។ បើប្រៀបធៀបឆ្នាំ២០១៩ មូលនិធិឃុំ-សង្កាត់ មានថវិកាត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីបានទេ។

ថ្លែងនៅក្នុងវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅវត្តមរតកតេជោបុរីស្វារះ ក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា នៅឆ្នាំ២០១៨មូលនិធិឃុំ-សង្កាត់មានថវិកាតែងជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីកើតទេ តែនៅឆ្នាំ២០២០នេះមូលនិធិឃុំ សង្កាត់មានថវិកាជាង ១២ម៉ឺនដុល្លារ ក្នុងនោះថវិកា ៧៧០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍ដូច្នេះមេឃុំក្រុមប្រឹក្សាឃុំសង្កាត់មានលទ្ធភាព ក្នុងការអភិវឌ្ឍន៍សមិទ្ធិផលនានាក្នុងមូលដ្ឋាន ដោយខ្លួនឯងបាន។
ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ មូលនិធិឃុំ-សង្កាត់ឡើងដល់ ២២ម៉ឺនដុល្លារ ក្នុងនោះថវិកាសម្រាប់អភិវឌ្ឍន៍គឺ ១៥៤០០០ដុល្លារ នេះជាបញ្ហាមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែមានការរីកចម្រើន។

នៅក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។ គោលបំណង នៃការជួបគ្នាក្នុងពេលនេះគឺដើម្បីឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលបានស្តាប់នៅមតិយោបល់ ស្តាប់នៅទុក្ខកង្វល់ របស់ប្រជាពលរដ្ឋសម្រាប់ឃុំស្រុក ពីបញ្ហាកើតជាប្រចាំ។ ម្យ៉ាងវិញទៀត ពេលដែលយើងបានស្តាប់ហើយ មានចំណុចណាដែលអាជ្ញាធរដែនដីខេត្ត ស្រុកអាចបំភ្លឺ និងបញ្ហាមួយចំនួនដែលពិបាកគឺក្រុមការងាររដ្ឋាភិបាល និងអាចបកស្រាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា តាមរយៈវេទិការ,សាធារណៈនេះ គឺបានបញ្ជ្រាបគោលនយោបាយ បញ្ជ្រាបនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ លោកថា ក្រោយពីបានស្តាប់ និងការបកស្រាយមួយចំនួន និងមានការដោះស្រាយនៅសំណូមពរនៅទុក្ខកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋដែលបានស្នើ ហើយការដោះស្រាយនេះគឺមានកម្រិតតាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈរដ្ឋបាលក្រុង ស្រុកខេត្ត ហើយកម្រិតដែលធំជាងនេះគឺកម្រិតរដ្ឋាភិបាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូនប្រជាពលរដ្ឋថា ជាច្រើនអាណត្តិ ពិសេសដើមអណត្តិទី៦ នៃរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះនិយាយអំពីស្រុកទេស គឺទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះមានតែគណបក្សប្រជាជនកម្ពុជា មានតែរាជរដ្ឋាភិបាលទេ ដែលផ្តើមនូវគោលនយោបាយនេះ បានធ្វើឲ្យកម្ពុជាយើងមានឯកភាពជាតិ បង្រួបបង្រួមក្រោមដំបូលនៃសន្តិភាព ដែលយើងនិយាយថា អរគុណសន្តិភាព
នៅក្នុងឱកាសនៃវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិក្នុងឱកាសនោះ គឺប្រជាពលរដ្ឋចំនួន ១៨នាក់ មកពីភូមិ ឃុំនានាក្នុងស្រុកជាំក្សាន្ត បានឡើងបញ្ចេញមតិ យោបល់ និងសំណូមពរនានាដូចជា បញ្ហាដីធ្លី បញ្ហាផ្លូវ បញ្ហាខ្វះសាលារៀន និងបញ្ហាអគ្គិសនីជាដើម
បន្ទាប់ពីបានស្តាប់នូវការបកស្រាយពីតំណាងអង្គភាពពាក់ព័ន្ធរួចមក បានធ្វើឲ្យប្រជាពលរដ្ឋបានធូរស្រាលក្នុងចិត្ត និងទទួលយកដោយក្តីរីករាយ ពិសេសេរឿងដីស្រែចំការ ២ហិកតា ដែលលោកទេសរដ្ឋមន្ត្រីបានប្រកាសចែកជូនមិនឲ្យលើសពីឆ្នាំនេះ៕ ដោយ មាឃ សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *