មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

វេទិកាកេសកូលលើកទី១ នៅកម្ពុជាត្រូវបានធ្វើរឡើង នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០

ខេត្តក្រចេះ ÷នៅព្រឹកថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០២០នៅទីស្តីការក្រសួងបិស្ថានដោយមានការដាក់តាំងពិពណ៌កេសកូលជាច្រើនប្រភេទដល់អ្នកចូលរួមទស្សនា។

ជាមួយគ្នានេះ ពិធីចុះហត្ថលេខាលើអនុស្សរណះយោគយល់រវាងអគ្គលេខាធិការដ្ឋាន នៃក្រុមព្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងសារមន្ទីប្រវត្តិសាស្រ្តធម្មជាតិនៃទីក្រុងប៉ារីសប្រទេសបារាំងក៏ត្រូវបានធ្វើឡើងដែរដើម្បីសហការៀបចំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន។ បច្ចុប្បន្ននេះ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានស្រាវជ្រាវ និងអភិរក្ស កេសរកូល(ផ្កាអ័រគីដេ)បានចំនួន ១៦០ ប្រភេទខណះប្រភេទ កេសរកូលសរុបនៅក្នុងប្រទេសកម្ពុជា ត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ ប្រភេទ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាវេទិការនេះគឺជាឳកាសសម្រាប់យើងស្វែងយល់និងដកបទពិសោធលើការងាទៅវិញទៅមក។
គួរបញ្ចាក់ថា កាលពីរឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវអភិរក្សកេសរកូល អប់រំផ្សព្វផ្សាយពីរតម្លៃនៃកេសកូលនិងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកំសាន្តក៏ដូចជាសំដៅធានាអោយបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិអោយមានប្រសិទ្ធិភាព ព្រមទាំងការលើកកម្ពស់ជីវភាពមូលដ្ឋាន។

ឯកឧត្តមបន្តរទៀតថា មជ្ឈមណ្ឌលនេះ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនជាអាទ៍÷រក្សានិងស្តាពូជកេសកូលព្រៃក្នុងស្រុក ប្រមូលផ្តុំសំណកកេសកូលរស់ កត់ត្រានិងធ្វើរសារពើភ័ណ្ឌ ជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវ អនុវត្តន៍ដោយផ្ទាល់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *