មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្រុមហ៊ុន ធីង៉ា កំពុងកាប់បំផ្លាញឈើ និងប្រើរថយន្តបាកុង ដឹកជញ្ជូនយ៉ាងរលូននៅស្រុករវៀង ខេត្តព្រះវិហារ ?

ព្រះវិហារ៖ ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគកំពុងតែកាប់បំផ្លាញ និងប្រើរថយន្ដយីឌុប និងរថយន្តបាកុងដឹកជញ្ជូន ឈើមូលយ៉ាងគគ្រឹកគគ្រេង នៅព្រៃឡង់ដែលជាព្រៃធំជាងគេជាប់ព្រំប្រទល់បីខេត្ត ស្ថិតចំណុច អូរឡង់ តំបន់ 4/ តំបន់5 ក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដោយសំអាងមាន ច្បាប់ពីក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ធ្វើការដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ។

តាមសេចក្ដីរាយការណ៍ច្បាស់បានឲ្យដឹងថា ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និង វិនិយោគ កំពុងតែយករថយន្ដដឹកជញ្ជូន ឈើ មូល ដែលមានមុខកាត់២៥/៣៥/៤០/៥០សង់ទីម៉ែត្រ ដោយ ផ្អែកលើលិខិត ស្នើសុំការអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្វើការឈូស ឆាយដាំដុះ ក្នុង អនុ តំបន់ ៤ និ ងអនុតំបន់ ៥ ស្ថិតនៅ ក្នុងខេត្ត ព្រះវិហារ ១សន្លឹក ដែលពុំបានកំណត់ទំហំដី និងចំណុចទីតាំងព្រំប្រទល់ច្បាស់លាស់នោះ ឡើយ ។

គួររម្លឹកថា ក្រុមហ៊ុនបានបង្កើតរោងចក្រកែច្នៃឈើ ដោយ អះអាងថា សម្អាតឈើក្នុង ដីសម្បទានរបស់ខ្លួន តែធាតុពិតឈើសេះសល់ពុករលួយ គឺ ប្រមូល កាប់ ឈើ ពី តំបន់ ព្រៃឡង់មក ធ្វើ អាជីវកម្ម ក្នុងដីរបស់ខ្លួនកំពុងវិនិយោគ។

ក្រុមហ៊ុន ធី ង៉ា ដែលមាននាយកថ្មី ឈ្មោះ ជា ពៅ មេការឈ្មោះ សុង កំពុងតែដឹកជញ្ជូនឈើមូលយ៉ាងមមាញឹក ដោយរថយន្តបាកុង ដូចគ្រាប់មីស៊ីលនៅក្បែរព្រៃឡង់ ជ្រកក្រោមស្លាកក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មានសេចក្តី រាយការណ៍ មកថា លោក ជា ពៅ បន្ទាប់ពីដេញថ្លៃប្រមូល កាកសំណល់ ពី ក្រុមហ៊ុន ធី ង៉ា មានទីតាំង ស្ថិតនៅចំណុច ខាងលើ ថ្មី ៗ នេះ គេ បានឃើញ មាន រថយន្ត បាកុង ជា ច្រើនគ្រឿង កំពុងដឹកជញ្ជូនឈើចេញ ពីព្រៃ យ៉ាង មមា ញឹកយកមកសាងដាក់លើ រថយន្តវេអងធំ ៗ ដឹកជញ្ជូនបន្តឆ្លង កាត់ស្រុក សណ្តាន់ និង ស្រុកប្រាសាទសំបូរ ឆ្ពោះមកកាន់ រោង ចក្រ មួយ កន្លែង ឈ្មោះ ឡាំងសុងក្នុង ភូមិ ថ្នល់ បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ដោយ ផ្អែកលើលិខិតស្នើ សំណើរសុំ ការ អនុញ្ញាតពីក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្វើការឈូសឆាយ ក្នុង អនុ តំបន់ ៤ និ ង អនុតំបន់ ៥ រូចធ្វើការដាំដុះឲ្យបញ្ជប់ក្នុងឆ្នាំ២០២០ តែធាតុពិតក្រុមហ៊ុនមិនបានឈូសឆាយដាំដុះដូចលិខិតស្នើសុំអីនោះទេ មានតែធ្វើសកម្មភាពកាប់ឈើធ្វើអាជីវកម្មតែប៉ុណ្ណោះ៕រាយការណ៍ពីខេត្តព្រះវិហារ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *