ក្រចេះ÷នៅព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ2020 អាជ្ញាធរក្រុងក្រចេះបានចុះរុះរើតូបនិងធ្វើរការណែនាំដល់អាជីវករដែលលក់ដូរនៅជុំវិញបរិវេណវត្ត រដ្ឋបាលារ៉ាម ហៅវត្តប៉ាឆា ឋិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្ត ក្រចេះ។ក្នុងការចុះរុះរើនិងណែនាំដល់អាជីវករគឺដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះដឹកនាំកម្លាំងរួមមាន ÷កម្លាំងអាវុធហត្ថ កម្លាំងនគរបាលនិងកម្លាំងប្រជាការពារភូមិ។
លោកបាន មានប្រសាសន៍ប្រាប់ដល់ភ្នាក់ងារ គេហទំព័រ NYK ប្រចាំខេត្តក្រចេះ ថា.គណះកម្មការរៀបចំសណ្តាប់ធ្នាប់ អណាម័យ និងបរិស្ថានក្រុងក្រចេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញវត្ត ប៉ាឆា សង្កាត់ក្រចេះក្រុងក្រចេះ រុះរើរោងចំនួន០៣ដែលដាក់ចោលអណាធិបតេយ្យ និងណែនាំដល់ម្ចាស់រោងអោយរុះរើដោយខ្លួនឯង ទុករយះពេល៧ថ្ងៃ គិតចាប់ពីរថ្ងៃនេះតទៅ ដើម្បីសោភណ្ខ័ភាពទីក្រុងរបស់យើង។
ជាចុងក្រោយលោកបានប្រាប់ដល់អាជីវករសូមចូលរួមអនុវត្តទាំងអស់គ្នា និងស្តាប់ការណែនាំរបស់អាជ្ញាធរ។ដោយ÷សុខ អូន nyk