មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

នុះ ! មន្ត្រីខិលខូខគ្រប់គ្រងបរិស្ថានបឹងពេនិងមន្ត្រីគ្រប់គ្រងបរិស្ថានភូមិស្រោងឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប បើកដៃឲ្យមានបទល្មើសព្រៃឈើកើតឡើងគ្រប់រូបភាព?

ខេត្តសៀមរាប:មន្ត្រីដែលធ្វើការនៅក្នុងសាលា ស្រុកជីក្រែង ដែលថ្លែងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាមន្ត្រី ដែលគ្រប់គ្រងបរិស្ថាន ដែនជុំម្រកភូមិស្រោង ឈ្មោះធាប្រធានស្នាក់ការដែនជុំម្រក បឹងពេគ្រប់គ្រងដោយលោក ពៅ ជុំ ប្រធានក្រុបគ្រងបរិស្ថានកំពុងតែបើដៃឲ្យឈ្មួញកាប់និងដឹកជញ្ជូនឈើតាមតែអំពើចិត្ត។
ប្រភពខាងលើបន្តទៀតថា ក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃចេញពីភូមិសាស្ត្រភូមិ អូរ ភូមិខ្វាវ ឆ្លងកាត់ស្នាក់ការបរិស្ថាន ទាំងពីរកន្លែងខាងលើនេះបានយ៉ាងរលូន នឹងបន្តយកទៅចែកចាយនៅក្នុងរោងសិប្បកម្មកែច្នៃជាច្រើនកន្លែងស្ថិតក្នុងភូមិកំពង់ក្ដីស្រុកជីក្រែង។

ប្រភពខាងលើបញ្ជាក់ទៀតថាក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះមានដូចជាឈ្មោះវ៉ា.សេង.ឃា.ទូច.គក់កូនមេឃុំខ្វាវ។

ឈ្មួញទាំងនេះធ្វើការដឹកជញ្ជូនឈើតាមឡាន នីសាន់គឺដឹកប្រភេទឈើតាប់ឈេីលេខមួយ។

ប្រជាពលរដ្ឋមូលដ្ឋានបានស្នើដល់លោកសាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានមេត្តាចាតវិធានការនិង ស្រាវជ្រាវអំពីមន្ត្រីបរិស្ថានដែលគ្រប់គ្រង ក្នុងតំបន់ភូមិស្រោងឈ្មេាះធានិងមន្ត្រីបរិស្ថានគ្រប់គ្រងដែនជម្រកបឹងពេលោកពៅ ជុំ ជាបន្ទាន់ផងខានៈពេលដែលមន្ត្រីគ្រប់គ្រងទាំងពីរនាក់នេះបានរក្សាភាពស្ងៀមស្ងាត់ពុំមានការទប់ស្កាត់អ្វីទាល់តែសោះនឹងស្នើទៅដល់លោកសាយសំអាល់មេត្តាកុំជឿតែរបាយការណ៍ភូតកុហក់របស់មន្ត្រីពុករលួយថ្នាក់ក្រោមពេក។

NYK ផ្សាយតាមសំណើរ ប្រភពរាយការណ៌របស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បី ចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត្យយុត្តិធម៌ សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕ រាយការណ៍ដោយ មាឃ សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *