មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការជួយការពារអ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់.

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១១ ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ថ្ងទី២០ ខែ មករា ឆ្នាំ២០២០នេះ ។
ក្រសួងព័ត៌មាន និង ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរួមមួយ ដើម្បីរៀបចំផែនការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯ.ឧ ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចនាយករដ្ឋមន្រ្ដី ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនរូប។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេច នាយករដ្ឋមន្រ្ដី ។
លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្ដី ត្រូវមានតួនាទីទទួលខុសត្រូវ លើបញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់ សម្តេច នាយករដ្ឋមន្រ្ដី នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសំណេះសំណាល និង ពិសារអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលមហាសន្និបាត និង ពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពី ឯ.ឧ ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើតាមប្រសាសន៍សម្តេច តេជោ ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោ
រពក្រមសីលធម៌វិជ្ជាជីវៈ និង ផ្សាយព័ត៌មានបំភ្លៃការពិត។ សម្តេច ថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបាន សម្តេចតេជោ ដាក់ចេញថា ៖ ធ្វើជាអ្នកសារព័ត៌មាន( កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត )៕

 

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *