មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សម្តេចពិជយ័សេនាទៀបាញ់៖គ្រប់កាលះទេសះសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់កងទព័ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់

(ព្រះវិហារ)៖សម្តេចពិជយ័សេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងជម្រាបជូននាយទាហាន នាយទាហានរងនិងពលទាហានថា៖គ្រប់កាលះទេសះទាំងអស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តែងគិតគូរយកចិត្តទុកដាក់ជានិច្ចអំពីសុខទុក្ខនិងការរស់នៅរបស់កងទព័ ក្នុងនាមចាអគ្គភស្តុភារជាន់ខ្ពស់។

ការថ្លែងរបស់សម្តេចពិជយ័ទៀ បាញ់បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣នៅព្រឹកថ្ងសទី06ខែមករាឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីនាយទាហានជាន់ខ្ពស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងមកពីបណ្តាកងឯកភាពជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះសម្តេចពិជយ័សេនាទៀ បាញ់បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកដោយក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរងនិងពលទាហានព្រមទាំងក្រុមគ្រួសារទាំងអស់។សម្តេចបានថ្លែងថា៖ពិធីអបអរសារទរខួប១០ឆ្នាំថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាជយ័ជំនះមករា១៩៧៩-២០២០នៅថ្ងៃស្អែកនេះ។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរះភូមិន្ទ សូមសំដែងនូវភក្តីភាពដ៍ជ្រាលជ្រៅនិងថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គ្រប់កាលះទាសះរាល់ការលំបាករបស់កងទព័ ពិសេសកងពលអន្តរាគមន៍លេខ៣យើងនេះ ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់។

ជាមួយគ្នានេះដែរសម្តេចពិជយ័សេនាទៀ បាញ់បានថ្លែងមនោសញ្ចេតនារីករាយអបអរសារទរជាមួយមេបញ្ជាការរងនិងពលទាហានទាំងអស់នៃកងពលធំងន្តរាគមន៍លេខ៣ និងសូមសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិនយ័ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលះទេសះតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។

សម្តេចពិជយ័សនាទៀ បាញ់ក៍បានធ្វើការណែនាំដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវអនុវត្តអោយបានល្អនូវតួនាទីភារកិច្ចរបស់កងទព័ចំនួន៩ចំនុច។និងផ្តាំផ្ញើដល់មេបញ្ជាការតាមបណ្តាអង្គភាព ត្រូវមានការលើកទឹកចិត្តដល់កូនទាហានដែលនៅឆ្ងាយ តាមរយះការតម្លើងសក្ក័អោយ មិនត្រូវមើលឃើញតែអ្នកនៅក្បែខ្លួននោះទេ។ទន្ទឹមនិងនោះសម្តេចក៍បានថ្លែងនូវការការអរគុណចំពោះអង្គភាពសម្ពន្ធ័មេត្រីទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់អង្គភាពកងពលថំងន្តរាគមន៍លេខ៣។ក្នុងឱកាសនោះផងដែរសម្តរចបានឧបត្ថម្ភថវិកាចំនួន២០លានរៀលនិងសម្ភារះមួយចំនួនផងដែរ៕ ដោយមាសសុខខា

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *