មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឆ្លងឆ្នាំសកល២០១៩ -២០២០ឆ្នាំនេះចំនួនភ្ញៀវទេសចរមកដេីរកំសាន្តក្នុងដែនដីនៃខេត្តព្រះវិហារមានចំនួនថយចុះ៧.០៦%បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ

ខេត្តព្រះវិហារ: រយះពេល២ថ្ងៃដោយគិតចាប់ពីថ្ងៃទី៣១ខែធ្នូរឆ្នាំ២០១៩ដល់ថ្ងៃទី០១ខែមករាឆ្នាំ២០២០ ម្សិលមិញ ក្នុងឪកាសឆ្លងឆ្នាំសកលសម្រាបឆ្នាំ២០១៩ឈានចូលឆ្នាំ២០២០នេះចំនួនភ្ញៀវទេសចរណ៏ជាតិនឹងភ្ញៀវអន្តរជាតិដែលបានអញ្ជើញមកដេីរកំសាន្តនៅតាមតំបន់រមណីយ៏ដ្ឋាននានា ក្នុងដែនដីនៃខេត្តព្រះវិហារមានចំនួនសរុប៦០៧៣នាក់ បើប្រៀបធៀបរយះពេលដូចគ្នាទៅនឹងឆ្នាំ២០១៩កន្លងទៅ ចំនួននេះ គឺមានការថយចុះ៧.០៦%ចំនួនភ្ញៀវទាំង៦០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរណ៏ជាតិមានចំនួន៥៤១២នាក់កើនឡើង១.៤៦% ដោយឡែកភ្ញៀវទេសចរណ៏អន្តរជាតិមានចំនួន៦៦១នាក់ ចំនួននេះសម្រាប់ភ្ញៀវទេសចរណ៏អន្តរជាតិដែលបានអញ្ជើញមកកំសាន្តក្នុងឪកាសឆ្លងឆ្នាំសកលឆ្នាំ២០២០នេះគឺមានកាថយចុះ៤៤.៩៤%បើធៀបនឹងឆ្នាំ២០១៩កន្លងទៅនោះ។
លោកគង់ វិបុល ប្រធានមន្ទីរទេចរណ៏ខេត្តព្រះវិហារ បានថ្លែង នៅវេលាព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែមករាឆ្នាំ២០២០នេះ កត្តា២យ៉ាងដែលនឹងបង្កឲ្យមានកាថយចុះចំនួនភ្ញៀវទេចរណ៏នោះ។

កត្តាទី១ដោយប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នមានកាអភិវឌ្ឍន៏លើវិស័យ
ទេសចរណ៏មានការីកចំរើនច្រើនតំបន់រមណីយដ្ឋាននានាមានច្រើនកន្លែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងដើរកំសាន្តក៏មានច្រើនដែរនោះ ពួកគាត់បានបែកចែកការដើរកំសាន្តនៅតាមនោះផងដែរ។
កត្តាទី២ដោយឆ្លងឆ្នាំសកលនេះគេនឹងឆ្លងឆ្នាំទូទាំងសកលលោក មិនដូចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យចូលឆ្នាំចិននោះឡើយ បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចភ្ញៀវទេចរណ៏អន្តរជាតិ គេដើរកំសាន្តជុំវិញពិភពលោក កត្តានេះហើយទើបធ្វើឲ្យមានកាថយចុះចំនួនភ្ញៀវទេចរណ៏នោះ។

ជាមួយគ្នានោះដែរ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះវិហារ ក្នុងនាមលោកក៏បានប្តេជ្ញាចិត្តនឹងចាត់ឲ្យមន្ត្រីក្រោមឪវ៉ាទរបស់លោកចុះទៅដល់តំបន់សហគមន៏ ដែលមានតំបន់ទេសចរណ៏ដើម្បីជួយណែនាំប្រជាពលរដ្ឋ នៅតំបន់នោះដោយធ្វើយ៉ាងណាមិនត្រូវតំឡេីងថ្លៃសេវាហូបចុកហួសហេតុនោះឡើយ នឹងជាពិសេសចូលរួមថែរក្សាអនាម័យឲ្យបានល្អនៅក្នុងតំបន់របស់ខ្លួននោះ៕
រាយការណ៍ ពីខេត្តព្រះវិហារ
ដោយ មាស សុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *