ខេត្តព្រះវិហារ % ដីព្រៃសម្បទានសង្គមកិច្ច ជាង 1 ម៉ឺនហត្តា ដែលត្រូវ វៃព្រៃ យកដី ចែកជូនគ្រួសារកងទ័ព ជាង2000នាក់នៅចំណុចអូរជុញ ភូមិរុងរឿង 1 ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារដើម្បីចែកដីជូនគ្រួសារកងទ័ពធ្វើជាលំនៅឋាននឹងស្រែចំការ ។ បើយោងតាមប្រភពបានឱ្យដឹងថាដីព្រៃទាំងអស់នេះគឺជា ដីសម្បទានសង្គមកិច្ច ដែលត្រូវចែកជូនគ្រួសារកងទ័ពជាង2000នាក់ដែលមានការខ្វាសខាតដឹស្រែចំការនឹងលំនៅឋានជាការស្នើសុំរបស់មេកងពលលេខ៩។
យោងតាមសម្ដីរបស់លោក យឹម សារួន ជាមន្ត្រីយោធានៅក្នុងកងពលលេខ៩ម្នាក់បានប្រាប់ភ្នាក់ងា NYK យើងនៅរសៀលថ្ងែទី15ខែធ្នូរឆ្នាំ2019នេះថាដីជាងមួយមុឺនហត្តនេះគឺវៃព្រៃដើម្បីចែកជូនគ្រួសាកងទ័ពហើយគេមានអនុក្រឹត្យ ត្រឹមត្រូវ ហើយក៏មានអាជ្ញាធរ ថ្នាក់ខេត្ត ចុះត្រួតពិនិត្យ និងវាស់វែងរួចហើយផងដែរ លោកយឹម សារួន លោកក៍បានបញ្ជាក់បន្ថែមទៀតដែរថាដីជាងមួយម៉ឺនហិចតានេះគឺខាងអន្តរក្រសួង រួមជាមួយ អភិបាលរងខេត្ត និងខាងមន្ទីរសូរិយោខេត្ត ចុះមកត្រួតពិនិត្យ ដើម្បី ចុះអនុក្រឹត្យឲ្យបានត្រឹមត្រូវ ដើម្បីចែកជូនគ្រួសារកងទ័ព ធ្វើស្រែចំការ និងលំនៅឋាន។
លោក ជេស ថាវី នាយផ្នែក រដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានថ្លែងប្រាប់បញ្ជាក់បន្ថែមឲ្យភ្នាក់ងារ NYK យើងទៀតដែរថា ដី 136000 ហិចតានេះ លោកក៏បាន ចុះត្រួតពិនិត្យ ជាមួយ និងអាជ្ញាធរថ្នាក់ខេត្តផងដែរ កាលពីប៉ុន្មានថ្ងៃ
កន្លងមកនេះ ហើយដីនេះ គេមានអនុក្រឹត្យ ត្រឹមត្រូវ ដើម្បីយកចែកជូនគ្រួសារកងទ័ពរបស់ កងពល លេខ៩ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីទុកធ្វើជាស្រែចំការនឹងលំនៅឋាន។
រាយការពីស្រុកជាំក្សាន្តខេត្តព្រះវិហារ
ដោយ មាឃ សុខា