ចេញផ្សាយថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2019
ដោយការិយាល័យ NYK ទូរស័ព្ទ 097 428 4444
រថយន្តសាំយ៉ុងកែច្នៃដឹកឈើចំនួន៣គ្រឿងដែលមេឈ្មួញយកឬស្សីឃ្លៃមករំបិទបាំងដើម្បីបំភណ្ឌភ្នែកសមត្ថកិច្ចត្រូវបានជាមប់សំណាញ់នៅរសៀលថ្ងៃទី១២.ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងការចុះបង្រ្កាបបានរថយន្តដឹកឈើទាំង៣គ្រឿងនោះផងដែរគឺដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត្កក្រចេះ លោកជា សុភ័ក្រ្ត បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ចារផ្ទាល់ពីរលោក ឪត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ចាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដឹកនាំដោយលោក ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ
ទីតាំងដែលចាប់បង្រ្កាបបានរថយន្តដឹកឈើល្មើសច្បាប់ទាំង៣គ្រឿងខាងលើឋិតនៅភូមិរកាកណ្តាលទី១ ឃុំរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ចំណែកឯវត្ថុតាងត្រូវបានបញ្ចូនយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើ( ខ្សារ) ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់រដ្ឋបាលព្រៃឈើ ។ រាយការពីខេត្តក្រចេះ ដោយ សុខខូន