មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មុខសញ្ញាឆក់ត្រីដ៏សកម្មចំនួន២នាក់អស់ល័ក្ខត្រូវប្រជាការពារភូមិចាប់ប្រគល់ជូនសមត្ថកិច្ច

ក្រចេះ÷នៅរសៀលថ្ងៃទី ៤ ខែធ្នូ  ឆ្នាំ២០១៩ មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានកសាងសំណុំឯកសារ និងធ្វើរការបញ្ចូនខ្លួន ជនល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រី ចំនួន២នាក់ដែលជាមុខសញ្ញាសកម្ម រស់នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ ទៅសាលាដំបូងខេត្ត។
ជនល្មើសទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចចម្រុះតាមចាប់កន្លងមក លុះមកដល់ថ្ងៃទី៣ .១២ ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីយប់ ពួកគេទាំង២នាក់ត្រូវអស់លក្ខណ៍ក៏ត្រូវបានកម្លាំងប្រជាការពាភូមិកាំពីនិងសហគមន៍នេសាទចុះពួនស្ទាក់ចាប់បានក្នុងពេលកំពុង ធ្វើរសកម្មភាពឆក់ត្រីតាមដងទន្លេរមេគង្គនៅក្នុងតំបន់អភិរក្សផ្សោតកាំពី ត្រង់ចំណុច ជួចាក់ស្រូវ ភូមិកាំពី ឃុំបុក ស្រុកចិត្របុរី ហើយបានប្រគល់ខ្លួនជនល្មើសទាំងពីរខាងលើឲ្យកម្លាំង នគរបាលប៉ុស្ត៍រដ្ឌបាល សំបុក និងមន្រ្តីខណ្ឌជលផលកសាងសំណុំឯកសារ បញ្ចូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ។ ដោយ មូល សុខខូន

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *