មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បែកធ្លាយថា លោក វាត់ ហេង ប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តតាកែវ ត្រូវមន្រ្តីថ្នាក់ក្រោមប្តឹងថាកំពុងប្រព្រឹត្តអំពើរពុករលួយ ?

ថ្មីៗនេះ បែកធ្លាយលិខិតអានាមិកមួយ ដាក់ពាក្យ  បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំឲ្យមានចំណាត់ការអនុវត្តន៌ទៅលើរូបលោក វាត់ ហេង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តតាកែវ ថា បានប្រព្រឹត្តអំពើ ពុករលួយ និងបក្ខពួកនិយមពេញបន្ទុក ដោយចាំបាច់ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ មានចំណាត់ការលើរូបលោក វាត់ ហេង ជាបន្ទាន់ផងដែរ ។

តាមប្រភពជាច្រើនបានឲ្យដឹងថា ក្នុងអម្លុងពេលដែលរូបលោក វាត់ ហេង ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តតាកែវ នេះ គឺរូបលោកបានប្រព្រឹត្តអំពើពុករលួយ និងបង្កការថ្នាំងថ្នាក់ដល់មន្ត្រីនៅក្នុងអង្គភាពយ៉ាងច្រើន ក្នុង នោះមានដូចជា កឹបកេងប្រាក់បេសកម្មរបស់មន្ត្រីរាជការនៅក្នុងអង្គភាព ដោយប្រាក់បេសកម្មក្នុងម្នាក់ៗបានចំនួន ៣៥០.០០០ រៀល ប៉ុន្តែរូបលោក វាត់ ហេង សម្រេចដោយខ្លួនឯងដូចជា ១. លោក មុំ សៀន បានចុះបេសកម្ម តែមិនបានប្រាក់បេសកម្ម ២. លោក អ៊ូច ឡាយ បានចុះបេសកម្មតែមិនបានប្រាក់បេសកម្ម ៣.លោក ខឹម សារ៉ន បានចុះបេសកម្ម ប្រធានមន្ទីរប្រគល់ឲ្យ តែ១៤.០០០ រៀល ៤.លោកស្រី អៀង សារឿន បានចុះបេសកម្ម ប្រធានមន្ទីរប្រគល់ឲ្យតែ ១០.០០០រៀល ៥. លោក អ៊ុង អក្ខរា បានចុះបេសកម្ម ប្រធានមន្ទីរឲ្យប្រាក់តែ១០.០០០រៀល ៦.លោក ភឿន បារាំង បានចុះបេសកម្ម ប្រធានមន្ទីរឲ្យប្រាក់តែ ១០.០០០រៀល ប៉ុណ្ណោះ ។

ប្រភពនោះបានបន្តថា ក្រៅពីការកឹបកេងប្រាក់លើមន្ត្រីក្រោមៗរួចហើយ លោក វាត់ ហេង តែងតែធ្វើការញុះញង់លាបពណ៌ចោទ ប្រកាន់មន្ត្រីក្រោមៗឧិវាទមួយចំនួនជាគណបក្សប្រឆាំង ធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង ហើយអ្វីដែលមន្ត្រីកាន់តែថ្នាំងថ្នាក់នោះ គឺ
ចាត់ចែងមន្ត្រីចុះបំពេញការងារ មិនមានតម្លាភាព ។

ក្នុងនោះដែរ លោក វាត់ ហេង បានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិរដ្ឋជាច្រើន ដូចជាការបណ្តែតបណ្តោយឲ្យបុគ្គលដែលជាអតីតមន្ត្រី ដែលចូលនិវត្តន៌ យកម៉ូតូរបស់រដ្ឋជាច្រើនគ្រឿង ទៅប្រើជាកម្មសិទ្ធិគ្រួសារ អស់រយៈពេល ៣ ទៅ ៤ឆ្នាំហើយ លោក វាត់ ហេង មិនព្រមប្រមូលយកទ្រព្យសម្បត្តិរដ្ឋទាំងនោះមកវិញនោះទេ ក្លាយជាមន្ទិលសង្ស័យថា អាចនឹងមានប្រយោជន៌ជាលុយជាកាក់ដុំ កំភួនចូលហោប៉ៅរបស់លោក វាត់ ហេង មិនខាន បានជាសង្ងំធ្វើមិនដឹងមិនឮយ៉ាងនេះ ។

ប្រភពចេញពីអង្គភាពនោះលើកឡើងថា អ្វីដែលមន្ត្រីជាច្រើនមិនពេញចិត្តនោះ គឺករណីដែលរូបលោក វាត់ ហេង ព្យាយាមលើកស្ទួយបុគ្គលលោក ឯម រតនៈ តាំងពីមនុស្សធម្មតា បំណងឲ្យកាន់ជាប្រធានមន្ទីរជំនួសខ្លួន ទាំងបុគ្គលលោក ឯម រតនៈ រូបនេះ ទើបចូលមកក្របខណ្ឌ ក្នុងមន្ទីរអធិការកិច្ច បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ផ្ទុយទៅវិញអនុប្រធានមន្ទីរបម្រើការក្នុងមន្ទីរនេះ ចាប់ពីពេលបង្កើតស្ថាប័នមួយនេះក្នុងឆ្នាំ២០០៥ និងមានបទពិសោធន៌ ពេញខ្លួន បែរជាមិនអាចទទួលបានការជ្រើសជាប្រធាន មន្ទីរ ។

ការចល័តឡើងតួនាទីយ៉ាងឆាប់រហ័សនេះ គឺជាភាពមិនប្រក្រតី ដែលគេសង្ស័យថា រូបលោក វាត់ ហេង ជាអ្នករៀបចំឡើង ហើយ បើតាមប្រវត្តិលោក ឯម រតនៈ បានប្តូរមកពីមន្ត្រីក្របខណ្ឌមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ ចូលមកជាមន្រ្តី មិនបានប៉ុន្មានផងក៏ឡើងឋានៈជាអនុប្រធានការិយាល័យ ស្រាប់តែបន្តិចមកក៏ឡើងមកអង្គុយជាអនុប្រធានមន្ទីរ ហើយ ស្រាប់តែនៅពេលនេះ លេចធ្លាយព័ត៌មានថា លោក វាត់ ហេង ប្រធានមន្ទីរដែលត្រៀមនឹងចូលនិវត្តន៌នៅថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ បែរជាជ្រើសយករូបលោក ឯម រតនៈ ឲ្យស្នើសុំទៅលោកអភិបាលខេត្តតាកែវ ជួយឲ្យឡើងកាន់ដំណែង ជាប្រធានមន្ទីរជំនួសខ្លួន ។

 

ទោះជាយ៉ាងណា មន្ត្រីជាច្រើននៅក្នុងមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច ខេត្តតាកែវ ទាំងអស់ គឺមិនពេញ ចិត្ត ទៅនឹងសកម្មភាពរបស់លោក វាត់ ហេង ជាខ្លាំង ហើយស្នើសុំឲ្យស្ថាប័នថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យលើសមត្ថភាពបេក្ខភាពប្រធានមន្ទីរត្រូវចូលកាន់តំណែង ខាងមុខនេះផង សូមមេត្តាផ្តល់ទំនុកចិត្តដល់បេក្ខភាពមន្ត្រីដែលបំរើការងារ និងមានបទ ពិសោធន៌រាប់សិបឆ្នាំ សូមកុំព្រោះតែប្រយោជន៌ ឬលាភសក្ការៈ ធ្វើឲ្យមន្ត្រីរាជការដែលស្មោះ និងការងារបាត់បង់ជំនឿចិត្តខ្លួន ។

NYK ផ្សាយតាមសំណើរ ប្រភពរាយការណ៌របស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បី ចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត្យយុត្តិធម៌ សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

 

 

 

 

 

 

 

លោក មុំ សៀន ជាអនុប្រធានមន្ទីរតាងពីចាប់ផ្តើមបង្កើតមន្ទីរមកម្លេះ

លោក ឯម រតនះ បេក្ខភាពស្នើរសុំជាប្រធានមន្ទីរថ្មីដែលទើបតែឡើងជាអនុប្រធានមន្ទីរបានមួយចំអិនកំពឺស

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *