មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋជាច្រើននាក់បានរងរបួសដោយសាររថយន្ត២គ្រឿងប្រដេញបុកគ្នាក្នុងខណៈមន្ត្រីក្រសួងរៀបចំដែនដីនិងអាជ្ញាធរ ចុះអង្កេតវាស់វែងដីឱ្យក្រុមហ៊ុន ភឺន ផល្លា មិនបានសម្រេច

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន២នាក់ត្រូវបានគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំតាលន់ដឹកយកទៅសង្រ្គោះបន្ទាន់ឯមន្ទីរពេទ្យនៅភ្នំពេញក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតដែលរងរបួសដោយសាររថយន្ត២គ្រឿងប្រដេញបុកគ្នាក្នុងករណីទំនាស់ដីធ្លីនៅឃុំប្រសាទស្រុកស្អាងនិងឃុំលើកដែកស្រុកកោះធំ ខណៈមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង អាជ្ញាធរ បានចុះអង្កេតវាស់វែងដីឱ្យក្រុមហ៊ុន ភឺន ផល្លា។នេះបើយោងតាមប្រភាពព័ត៌មានពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរបានឲ្យដឹងមុននេះបន្តិច ។ ក្នុងសកម្មភាពចុះវាស់វែងនេះ ត្រូវបានប្រជាពលរដ្ឋកំពុងធ្វើការតវ៉ាទប់ស្កាត់មិនឱ្យមន្ត្រីជំនាញនិងអាជ្ញាធរធ្វើការវាស់វែងដីធ្លីនោះឡើយ។ ការតវ៉ានេះ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានលើកគ្នាមកតវ៉ានេះ គឺដោយសារមានការបារម្ភខ្លាចមន្ត្រីជំនាញនិងអាជ្ញាធរវាស់វែងដីជាន់លើដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ។ ប្រជាពលរដ្ឋរងរបួសធ្ងន់២នាក់ដែលក្រុមគ្រូពេទ្យបានដឹកយកទៅសង្គ្រោះនេះមានឈ្មោះ ថៅ ថន អាយុ៥៣ ឆ្នាំ និង ឈ្មោះ អូន ណាក់ អាយុ ៥៣ ឆ្នាំ អ្នកទាំងពីររស់នៅភូមិលេខ ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ករណីអង្កេតវាស់វែងដីនេះ មិនទទួលបានជោគជ័យនោះទេ ដោយសារប្រជាពលរដ្ឋធ្វើការតវ៉ាមិនឲ្យធ្វើការវាស់វែង ។ នេះបើយោងតាមការបញ្ជាក់របស់លោក ម៉ៅ តារា អភិបាលរងស្រុកស្អាង ។ លោកបានបញ្ជាក់បន្ថែមថា អាជ្ញាធរបានបានឲ្យប្រជាពលរដ្ឋយកឯកសារទៅដាក់នៅសាលាស្រុកដើម្បីដោះស្រាយ ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *