មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

រកឃើញសពទាហាន២នាក់​ ដែលទឹកហូរកួចបាក់ស្ពាន នៅឯបន្ទាត់ព្រំដែនកម្ពុជា-​ឡាវ …​ សូម្បីតែសព មិនទៅណាចោលគ្នា!​

ស្ទឹងត្រែង៖ សពមន្ត្រីទាហាន២នាក់​ ដែលត្រូវទឹកអូរហូរកួចខ្លាំងយកទៅបាត់ប៉ុន្មានថ្ងៃមុននេះ​ ត្រូវបានរកឃើញហើយ​ , ពេលនេះក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យបញ្ជូនវិញ្ញាណក្ខន្ធទៅកាន់សុគតិភព បន្ទាប់ពីពួកគេជិះម៉ូតូឆ្លងស្ពាន​ ចំណុចអូរម៉ានៃបន្ទាត់ព្រំដែនកម្ពុជា-​ឡាវ ហើយត្រូវទឹកហូរខ្លាំងច្រោះដី​ បាក់ស្ពាន កួចយកពួកគេទៅបាត់ទាំងមិននឹកស្មានដល់។​ ​

សូមបញ្ជាក់ថា​ ហេតុការណ៍អាក្រក់នេះ​ បានកើតឡើងត្រង់ចំណុចអូរម៉ានៃបន្ទាត់ព្រំដែនកម្ពុជា-​ឡាវ ក្នុងតំបន់អូរអាឡៃទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​ តាំងងពីព្រឹកថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩ ដោយពួកគេបានជិះម៉ូតូដល់ត្រង់ស្ពាន​ ស្រាប់តែត្រូវទឹកអូរហូរខ្លាំងច្រោះដី​ បណ្ដាលឱ្យបាក់ស្ពាន​ និងត្រូវទឹកគួចយកជីវិតពួកគេទៅបាត់។ រហូតមកដល់​ ព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៩នេះ ទើបរកឃើញសពរបស់ពួកគេ អណ្ដែតក្បែរគ្នា​​ (ដូចឃើញក្នុងរូបភាព)។​

បើតាមលោកវរសេនីយ៍ឯក ជីម អន អធិការស្រុកសៀមប៉ាង​ បានប្រាប់អ្នកសារព័ត៌មាន​ ឲ្យដឹងថា យោធិន២នាក់ដែលធ្លាក់ទឹក​ ហើយបាត់ខ្លួននោះ​ ១-ឈ្មោះ សុខ វណ្ណឌី , ២-ឈ្មោះ ភី ណាក់ដាលី ។​ អ្នកទាំង២បម្រើ​ការនៅ​អង្គភាព​កងអនុសេនាធំទី៣ វរ:សេនាតូចកាំភ្លើងធំ​ នៃបញ្ជាការយោធភូមិភាគទី១​ ប្រចាំការនៅភូមិសាស្ត្រ​ អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕​

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *