មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អគ្គស្នងការនគរបាលជាតិបានជម្រុញឲ្យស្នងការខេត្តកំពង់ធំ លុបបំបាត់ភាពអសកម្ម ខិត ខំបំពេញភារកិច ដើម្បីអនុវត្ត យុទ្ធនាការ ទាំង៧ចំនុចរបស់ក្រសួងមហាផ្ទៃ

ថ្លែងនៅក្នុងពិធីប្រកាស់ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧នេះ ឯកឧត្តម នាយឧត្តមសេនីយនេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៏ថា! សូមឲ្យលោកស្នងការដែលទទួលតំណែងថ្មី ខិតខំបំពេញភារកិច្ចឲ្យបានល្អក្នុងការអនុវត្តយុទ្ធនាការទាំង៧ចំនុច រួមមានទី.១យុទ្ធនាការកាពារ ធន់ធានធម្មជាតិ ដែលមានបទល្មើសព្រៃឈើនិងបទល្មើសជលផល ២.យុទ្ធនាការប្រឆាំងគ្រឿងញៀន គឺសូមឲ្យនគរបាលបន្តការអនុវត្តនិងធ្វើការផ្សព្វផ្សាយដល់ម្ចាស់ហាងធំៗសណ្ឋាគារ មីហ្គេដែន ហាងខារ៉ាអូខេ ដើម្បីឲ្យគាត់ចូលរួមសហការនិងប៉ូលីស ៣.យុទ្ធនាការទប់ស្កាត់បទល្មើសនៅទន្លេសាប ដែលកំពុងកើតមាន ធ្វើយ៉ាងណាឲ្យកម្លាំងសមត្ថកិច្ចចេះសហការគ្នាជាមួយមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចុះទៅអនុវត្តឲ្យមានប្រសិទ្ធភាព ៤ យុទ្ធនាការអនុវត្តច្បាប់ចរាចរផ្លូវគោក គឺជួយសម្រួលដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋ ហាមមិនឲ្យកាក់រថយន្តតាមផ្កូវ ដើម្បីទាលុយពីអ្នកដំណើ ៥ យុទ្ធនាការប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ កន្ទុយលេខ!៦ លុបបំបាត់ប៉ុស្តិអាណាធិបតេយ្យដែលធ្វើប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ឬប៉ុស្តិស្របច្បាប់ណាដែល បានទាលុយពីអ្នកធ្វើដំណើរត្រូវរាយការជូនគណៈបញ្ជាការខេត្ត ៧ កាត់បន្ថយឧក្រឹដ្ឋកម្ម ដូចជាអំពើលួច ប្លន់ គំនំសម្លាប់ និងបញ្ឈប់រាល់ភាពអសកម្ម និងសូមឲ្យលោកស្នងការថ្មិនិងស្នង ការរងចេះសហការគ្នារវាងមន្ត្រីនគរបាលក្នុងខេត្ត ដូចជានាយនាយរងការិយាល័យ ដើម្បីត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ នាឪកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ និងសូមឲ្យលោកស្នងការថ្មីអនុវត្តអ្វីទៅតាមការសន្យាខណៈក្រសួងមហាផ្ទៃបានសម្រេចតែងតាំង លោកឧត្តមសេនីយត្រី អ៊ុកកុសល ជាស្នងការថ្មីជំនួសលោក ឧត្តមសេនីយទោ ជូសំអាន ជាស្នងការចាស់ទៅកាន់ជាអនុប្រធាន នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំងស្នងការនេះ ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ ផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ជាពិសេសស្នងការថ្មី ត្រូវចេះរក្សាភាពសាមគ្គីផ្ទៃក្នុងឲ្យបានល្អ កុំឲ្យមានរឿងអាស្រូវដូចមុនទៀនិងសូមឲ្យសមត្ថកិច្ចទាំងអស់និងមន្ទីរជុំវិញខេត្តចេះសហការគ្នា បន្កការអនុវត្តច្បាប់ ដើម្បីរួមចំនែកក្នុងការអភិវឌ្ឍ ហើយ១រយៈចុងក្រោយនេះបទល្មើសនៅខេត្តកំពង់ធំបានថយចុះគួរឲ្យកត់សម្គាល់ក្នងនោះ រួមទាំងគ្រឿងញៀនផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *