មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អុញនោះ បែកធ្លាយថា សមត្ថកិច្ចស្រុកព្រែកប្រសព្វ បង្ក្រាបសង្វៀនជល់មាន់កន្លងមក គឺគ្រាន់តែជាការសំដែងល្ខោន ស្រាប់តែពេលនេះទីតាំងខាងបើកដំណើការឡើងវិញលើសដើម

មិនឲ្យប្រជាពលរដ្ឋនាំគ្នាហួសចិត្តម្តេចនឹងបាន បើអំណាចក្រុមលោកបងធំមេសង្វៀនបញ្ជល់មាន់នៅក្នុងស្រុកព្រែកប្រសព្វនៅតែមានអំណាចឥទ្ធិលជាងអំណាចអស់លោកប៉ូលីស នគរបាលអ្នកកាន់ច្បាប់យ៉ាងចឹងនោះ ជាក់ស្តែងសង្វៀនបញ្ជល់ មាន់ នៅចំណុចភូមិក្រឡាញ់ទ្រេត ឃុំ សោប ស្រុកព្រែកប្រសព្វ ខាងត្បូងវត្តក្រឡាញ់ទ្រេត ដែល្បីថា ម្ចាស់សង្វៀនឈ្មោះ
ហ៊ុច ដែលគណៈបញ្ជាការឯកភាព ស្រុកព្រែកប្រសព្វ ចុះបង្ក្រាបយ៉ាងសង្ហារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នោះ ស្រាប់តែឥឡូវនេះ ល្បីថា គេបើកដំណើរការគៀងគរមនុស្ស ឲ្យលេងលើសពេលមុន យ៉ាងសេរីតែម្តង ។

សេចក្តីរាយការណ៌ចេញពីទឹកដីព្រែកប្រសព្វ បានប្រាប់ឲ្យទូរទស្សន៌ NYK ដឹងថា ប្រជាពលរដ្ឋជាច្រើនបានសំដែងនូវការ
ហួសចិត្តគ្រប់គ្នា ព្រោះទឹកដីស្រុកព្រែកប្រសព្វនេះ គ្រាន់មានការផ្លាស់ប្តូរដំណែងអភិបាលស្រុកថ្មីភ្លាម ស្រាប់តែសង្វៀនមាន់
ដែលសមត្ថកិច្ចធ្វើការបង្ក្រាបមិនទាន់ទាំងបានក្តៅគូថផងនោះ ស្រាប់តែបងបើកដំណើរការលេងឡើងវិញ ។

ប្រជាពលរដ្ឋទាំងអស់នោះ នាំគ្នាអត់យល់គិតអត់ចេញអីនោះទេ ព្រោះកាលពីពេលដែលរូបលោក សេក ប៊ុនហេង នៅជា
អភិបាលស្រុកព្រែកប្រសព្វ រូបលោកបានធ្វើការបង្ក្រាបដើម្បីបង្ហាញឲ្យរាស្ត្របានឃើញ ប៉ុន្តែស្រាប់លោក ហង់ ចាន់ឌី បាន
ចូលកាន់ដំណែងជាអភិបាលជំនួសវីញ ស្រាប់តែសង្វៀនបញ្ជល់មាន់ដែលបង្ក្រាបបាននេះ កើតឡើងវិញប្រមូលមនុស្សចូល លេងយ៉ាងកងរំពង ដែលក្លាយជាមន្ទិលសង្ស័យថា ប្រហែលជារូបលោក សំ ផល្លា ហៅ ឌី ជាអធិការនគរបាលស្រុកព្រែក
ប្រសព្វ ចង់រកចំណូលជូនមេថ្មី ដែលទើបទទួលបានដំណែងជាអភិបាលស្រុកហើយមើលទៅ ។

សេចក្តីរាយការណ៌នោះបន្តថា ក្រៅពីទីតាំងសង្វៀនបញ្ជល់មាន់ចំណុចភូមិក្រឡាញ់ទ្រេត ឃុំ សោប ហើយនោះ នៅ ចំណុចទីតាំងមួយកន្លែងទៀត នៅចំណុចភូមិភ្នំក្រឡាញ់ ស្ថិតក្នុងឃុំ សោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលល្បីថា ឈ្មោះ ពិសី ជាម្ចាស់សង្វៀន ក៏កំពុងបានបើកដំណើរការលេងយ៉ាងសេរីផងដែរ ដែលមើលទៅ គឺអត់ខ្វល់ជាមួយទៅ នឹងការរិៈគន់របស់បងប្អូនប្រជាពលរដ្ឋ រូបណានោះឡើយ ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងស្រុកព្រែកប្រសព្វ សូមសំណូមពរដល់រូបលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ក្រចេះ សូមមេត្តាជួយមានចំណាត់ការមើលអំពីភាពស្ពឹកស្រពន់របស់អភិបាលស្រុកព្រែកប្រសព្វថ្មីនេះ ផង តើមូលហេតុ អ្វីបានជាអង្គុយធ្វើចៅហ្វាយស្រុកមិនទាន់ទាំងក្តៅគូថផង ល្បែងសង្វៀនបញ្ជល់មាន់ និងល្បែងពាលាអាវ៉ាសែ កើតពាស ពេញទឹកដីស្រុកព្រែកប្រសព្វ មិនឈប់សោះយ៉ាងចឹង ។

NYK សូមជម្រាបផងដែរថា ការផ្សាយសំណូមពររបស់ពលរដ្ឋនេះ មិនមែនជាលក្ខណៈមួលបង្កាច់បង្ខូច ដល់បុគ្គលណាមួយនោះឡើយ NYK និងផ្សាយបន្តអំពីដំណើរការសង្វៀនបញ្ជល់មាន់នេះ ជូនមហាជន ជ្រាបនៅពេលខាងមុខ ៕ លោកអ្នកអាចទាក់ទងផ្តល់ព័ត៌មានតាមរយះ 097 428 4444

 

សកម្មភាពថ្ងៃចន្ ទី 08 ខែ 07 ឆ្នាំ 2019 ម្សិលមិញ

សកម្មភាពបង្រ្កាបកន្លងទៅ

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *