មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

​សម្ដេចតេជោ អញ្ជើញចុះពិនិត្យមើលផ្ទាល់ស្ថានភាពក្រុមការងារសង្គ្រោះ ឩបទ្ទវហេតុគំនរអគារ៧ជាន់ដួលរលំ នៅយប់រំលងអធ្រាត់ថ្ងៃទី២៤នេះ នៅខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ​៖​ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ម៉ោងព្រឹកថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ហើយ និងអ្នករងរបួស​ ចំនួន២៤នាក់ បន្ទាប់ពីគេរុករកឃើញសពបុរស ២នាក់ទៀត​ ដែលជាអ្នកខេត្តព្រៃវែង​ ស្ថិតក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ​ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៨នាក់​ក្នុងនោះស្លាប់ចំនួន ២៤នាក់ (ស្រី ៤នាក់)​ ហើយអ្នករងរបួសចំនួន​ ២៤នាក់​ (ស្រី ២នាក់)។ ក្រុមអ្នកជួយសង្គ្រោះ​នៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត​។

ខណៈនេះដែរ​ សម្តេច​តេជោ ហ៊ុន​ សែន​ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពក្រុមការងារសង្គ្រោះទាំងយប់ គឺម៉ោង ៣និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩​ នេះ​ សម្តេចបានអញ្ជើញដល់មូលដ្ឋានសង្គ្រោះ នៃអគារ៧ជាន់រលំបាក់បែក​។

មហាជនរិះគន់ថា​ សមត្ថកិច្ចជំនាញស្អីចឹង?​​ អាជ្ញាធរមូលដ្ឋានស្អីចឹង? បណ្ដោយឱ្យគេសាងសង់អគាររហូតដល់៧ជាន់អត់ច្បាប់​ , រហូតទាល់តែរលំបាក់ដល់ដី​ សង្កត់មនុស្សស្លាប់​ និងរងរបួសច្រើននាក់ ទើបបែកធ្លាយ …​ តើជាមន្ត្រីអន់សាច់​ ឬជាមន្ត្រីសាច់ការ?
សម្ដេចក្រឡាហោម ស ខេងឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឩបទ្ទវហេតុ រលំអគារ៧ជាន់ ដែលបណ្ដាលអោយមនុស្សស្លាប់នឹងរបួសជាច្រើននាក់នៅខេត្តព្រះសីហនុ។សូមបញ្ជាក់ថា​ អគារ ៧ជាន់នេះ​ បានរលំបាក់សង្កត់មនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​៕

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *