មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ស្ងាត់ៗ អធិការស្រុកជំុគីរីអនុញាត្តិឲ្យឈ្មោះ បូរ៉ា បេីកល្បែងជល់មាន់ អាប៉ោងបៀរ យ៉ាងរំភេីយ​ និង ដេីរអ៊ួតក្អេងក្អាងថាមិនខ្លាចអាណាបង្រ្កាប ?

យោងតាមសេចក្តិរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកជុំគីរីបានឲ្យភ្នាក់ងារ NYK ដឹងថាមានបុរសម្នាក់ឈ្មោះ បូរ៉ា បាននឹងកំពុងបេីកល្បែងជល់មាន់ អាប៉ោងបៀរ យ៉ាងរំភេីយ និង ដេីរអ៊ួតក្អេងក្អាងថាមិនខ្លាចអាណាបង្រ្កាបឡើយ ទីតាំងសង្វៀនមាន់ មានទាំងបៀរ អាប៉ោងមួយកន្លែង ស្ថិតក្នុងភូមិព្រៃខ្លី ឃុំ ស្រែចែង ស្រុក ជំុគីរី ខេត្តកំពត​ បង្កភាពអាណាធិតេយ្យ និងមានសំលេងរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះជាខ្លាំង ហើយគេល្បីថា​ ម្ចាស់សង្វៀននោះដើរអ៊ួតប្រាប់គេឯងថា ខ្លួនបានបង់លុយសមត្តកិច្ចអស់ហើយ ទើបអាចបើកលេងយ៉ាងរលូនបានបែបនេះ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតខាងទីតាំងសង្វៀនមាន់ខាងលើបានបន្តឲ្យ NYK ដឹងថា រាល់ថ្ងៃពួកគាត់ មានក្តីព្រួយបារម្ភជាខ្លាំង ព្រោះពួកគាត់រស់នៅក្បែរទីតាំងល្បែង ហើយមានមនុស្សគ្រប់ប្រភេទចូលលេង ។ គាត់បន្តទៀតថា ដូចដឹងស្រាប់ហើយ ល្បែងគ្រប់ប្រភេទជាដើមចមនៃបទល្មើស ហើយបើក្នុងមូលដ្ឋានគាត់រស់នៅមានទីតាំងល្បែង លេងយ៉ាងគគ្រឹកគគ្រេង ចេញចូលៗ ដូចផ្សារត្រី តែបែរជាមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបសោះ ឬមួយខ្លាចឥទ្ធិពលម្ចាស់ទីតាំងនោះមែន។ប្រជាពលរដ្ឋដែលរស់នៅជិតសង្វៀនមាន់ខាងលើ សំណូមពរដល់លោក ជា តាយ អភិបាលខេត្តកំពត ក៏ដូចលោក ម៉ៅ ចន្ទមធុរិទ្ធ ស្នងការខេត្តកំពត ជួយធ្វើអន្តរាគមន៍ចំពោះទីតាំងសង្វៀនមាន់ខាងលើនេះផង ។

NYK សូមជម្រាបផងដែរថា ការផ្សាយសំណូមពររបស់ពលរដ្ឋនេះ មិនមែនជាលក្ខណៈមួលបង្កាច់បង្ខូច ដល់បុគ្គលណាមួយនោះឡើយ NYK និងផ្សាយបន្តអំពីដំណើរការសង្វៀនបញ្ជល់មាន់នេះ ជូនមហាជន ជ្រាបនៅពេលខាងមុខ ៕ លោកអ្នកអាចទាក់ទងផ្តល់ព័ត៌មានតាមរយះ 097 428 4444

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *