មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋរស់រង់ចាំមេីលករណីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបណ្តោយឲ្យកើតមានសង្វៀនមាន់ អាប៉ោង ខុសច្បាប់ កើតមានកក្រើកភូមិដូនកុក សង្កាត់បឹងធំ តើពេលណាលោក ស ថេត ស្នងការនរគបាលរាជធានីភ្នំពេញចុះបង្រ្កាប?

បើមើលតែសម្បកក្រៅ ករណីដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បណ្តែតបណ្តោយឲ្យក្រុមអ្នកញៀនល្បែង គៀងគរនាំគ្នា លេងល្បែងជល់មាន់ និងលេងបៀរអាប៉ោង យ៉ាងគគ្រឹកគគ្រេង ក្នុងសង្វៀនបញ្ជល់មាន់យ៉ាងកងរំពងនេះ អ្នកមិនដឹង គិតថា វាជារឿងធម្មតា ព្រោះល្បែងដូចតែគ្នា ប៉ុន្តែបើសម្រាប់ពលរដ្ឋអ្នករស់នៅក្នុងមូលដ្ឋាននេះវិញ គឺជារឿងក្តៅក្រហាយ ហើយកន្លងមកតែងតែទាមទាឲ្យអាជ្ញាធរថ្នាក់ខណ្ឌ និងថ្នាក់រាជធានីភ្នំពេញ ធ្វើយ៉ាងណាចុះបង្ក្រាបឲ្យបានល្បែងខុសច្បាប់នេះជាស្ថាពរផង ។

សេចក្តីរាយការណ៌មួយចេញពីទឹកដីភូមិដូនកុក សង្កាត់បឹងធំ បានប្រាប់ឲ្យ NYK ដឹងថា ការរស់នៅរបស់ពួកគាត់
រាល់ថ្ងៃនេះជួបនូវការក្តៅក្រហាយយ៉ាងសម្បើមណាស់ ដោយសារទីតាំងក្នុងមូលដ្ឋានរបស់ពួកគាត់ ក្លាយទៅជាទីតាំង
សម្បូណ៌ទៅដោយល្បែងស៊ីសង ធ្វើឲ្យមនុស្សត្រឈូរត្រឆរចុះឡើងៗ គិតតែពីលេងល្បែង ធ្វើឲ្យពួកគាត់មានការព្រួយ
បារម្ភយ៉ាងខ្លាំង ។

ពួកគាត់បានឲ្យដឹងទៀតថា ទីតាំងសង្វៀនជល់មាន់ អាប៉ោងទាំងនោះ មានទីតាំងស្ថិតនៅចំនុច់មានស្ទឹង ក្នុងភូមិដូនកុក សង្កាត់ បឹងធំ ខណ្ឌពោធិ៍សែនជ័យហើយទីតាំងនេះ គឺបានបើកដំណើរការលេងជារៀងរាល់ថ្ងៃតែម្តង ហើយក៏មិនដែលធ្លាប់មានការចុះបង្ក្រាប
ពីសមត្ថកិច្ចជំនាញណាមួយឡើយ ផ្ទុយទៅវិញអ្នកដែលចូលលេងរាល់ថ្ងៃនេះ បានអួតថា ម្ចាស់សង្វៀនជាមន្ត្រីមួយរូប
មានអំណាចហើយបានចាត់ចែងកញ្ចប់ជូនសមត្ថកិច្ចជំនាញលើៗទាំងអស់រួចរាល់ហើយ ជាថ្នូរមិនឲ្យសមត្ថកិច្ចទាំងអស់ បង្កការរំខាន ដល់ភ្ញៀវរបស់ពួកគេ ដែលចូលលេងនៅក្នុងសង្វៀននេះ ។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅជុំវិញទីតាំងល្បែងខុសច្បាប់នេះ នាំគ្នាត្អូញត្អែឲ្យរអូមរអាម ពេញភូមិអារឿងល្បែងជល់ មាន់នេះ ថាមិនគួរណាអាជ្ញាធរសមត្ថកិច្ចទាំងអស់ជាពិសេសរូបលោកយឹម សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សង្ងំទុកឲ្យ សង្វៀនជល់មាន់នេះ ធ្វើព្យុះភ្លៀងពង្វក់ក្រុមគ្រួសាររបស់ពួកគាត់ឲ្យគិតតែពីញៀនលេងល្បែង បោះបង់ចោលការងារមុខ របររកស៊ីចិញ្ចឹមជីវិតចោលអស់តែម្តង ។

លើសពីនេះ ពួកគាត់ក៏បានលើកឡើងផងដែរថា ក្រៅតែពីក្រុមគ្រួសាររបស់ពួកគាត់ញៀនល្បែងបែបសេរីនេះហើយ
នៅទីតាំងទឹកដីដែលពួកគាត់ធ្លាប់តែរស់នៅសុខសាន្ត ក៏ស្រាប់តែមានមនុស្សប្លែកមុខជាច្រើនឧស្សាហ៌លួចលាក់ចេញ ចូល ហាក់បីដូចជាចម្លែកៗ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខរបស់ពួកគាត់ ។

NYK សូមជម្រាបផងដែរថា ការផ្សាយសំណូមពររបស់ពលរដ្ឋនេះ មិនមែនជាលក្ខណៈមួលបង្កាច់បង្ខូច ដល់បុគ្គលណាមួយនោះឡើយ NYK និងផ្សាយបន្តអំពីដំណើរការសង្វៀនបញ្ជល់មាន់នេះ ជូនមហាជន ជ្រាបនៅពេលខាងមុខ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *