មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ជើងខ្លាំងជួញដូរគ្រឿងញៀននៅស្រុកបាទីដែលហ៊ានបាញ់តដៃជាមួយប៉ូលីសក្នុងពេលចុះបង្ក្រាបពេលនេះត្រូវបានបញ្ជូនទៅកាន់តុលាការហើយ

តាកែវ៖ជើងខ្លាំងហ៊ានបាញ់តដៃជាមួយនិងសមត្ថកិច្ចក្នុងពេលកំលាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកបាទីត្រូវបានបញ្ជូនទៅតុលការហើយនៅរសៀលថ្ងៃ05 ឧសភា ឆ្នាំ២០១៩នេះ ។

លោកឧត្តមសេនីយ៏ទោ សុខ សំណាង បានអោយដឹងថា ក្នុងការចុះបង្ក្រាបនេះដែកំម្លាំងនគរបាលក្រសួងមហា​ផ្ទៃ សហការជាមួយ​ កំម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដឹកនាំបញ្ជាផ្ទាល់ដោយ​ រូបលោក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទ្រុងទ្រាយធំ​ ឋិតនៅគោលដៅភូមិក្រាំងក្រចាង​ ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៩ ។ ដោយក្នុងពេលចុះបង្ក្រាបនៅផ្ទះរបស់ជនសង្ស័យកំពុងស្នាក់នៅនោះ ស្រាប់តែជនល្មើសមានអាវុធ បាញ់មកលើសមត្ថកិច្ចរបស់យើង តែមិនបណ្តាលអោយមានរបួសស្នាមអ្វីលើសមត្ថកិច្ច ភ្លាមនោះកំលាំងរបស់យើងក៏បានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ផងដែរដើម្បីគម្រាមជនសង្ស័យវិញរួចក៏ធ្វើការដកថយសិន រួចលោមព័ទ្ធទីតាំងរងចាំកងកំលាំងអន្តរាមគន៏ពិសេសរបស់ក្រសួងមហាផ្ទៃចុះ យើងបានរៀបចំផែនការថ្មីក្នុងការចូលបង្ក្រាប ដោយប្រើពេលអស់មួយកំណាត់ថ្ងៃទើបអាចឃាត់ខ្លួនជនសង្ស័យបាន ម្នាក់។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ យឹម​ វណ្ណឌី​ ភេទ​ ប្រុស អាយុ​22ឆ្នាំ ស្រុកកំណើត​ភូមិ​ដូង​ ឃុំដូង​ ស្រុកបាទី​ ខេត្ត​តាកែវ​​ នឹងដកហូតវត្ថុតាងមាន​ កាំភ្លេីងខ្លី១ដេីម​ ដាវសាម៉ូរៃ២ដេីម​ ទូរស័ព្ទ​៤គ្រឿង​ ស្នាប់ដៃ១​ នឹងដកហូតបានថ្នាំញៀនមួយចំនួន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *