មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មន្ត្រីនគរបាលជាតិជាន់ខ្ពស់៥រូប ត្រូវបានផ្លាស់ប្ដូរមុខតំណែងដើម្បីបទពិសោធន៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិជាត់ខ្ពស់ចំនួន៥រូប។

មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៥រូបនោះរួមមាន៖

១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អត្តលេខ ០១៤៦១ ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន។

២៖ លោកឧត្តមសេនីយ៍ឯក ម៉ៃ ឧត្តម អត្តលេខ ០២១៨៦ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។

៣៖ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

៤៖ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី អត្តលេខ ០៧៥២៧ ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

៥៖ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ អត្តលេខ ៥៤៧០៨ ពីអនុប្រធានសេនាធិការ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *