មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អុញនោះបែកធ្លាយ អាជ្ញាធរខេត្តព្រៃវែងមិនខ្ចីខ្វល់និងការចុះបង្រ្កាបល្បែង​បញ្ជល់មាន់ និង​អាប៉ោង នៅចំនុចឡចាស់ ខាងជើងផ្សារស្នាយពុលប្រហែល ៥០០ម៉ែត្រ ក្នុងឃុំ រកា ស្រុកពារាំង​ ជាថ្នូរនឹងទឹកប្រាក់ ?

ខេត្តព្រៃវែង៖ ក្រោមក្រសែភ្នែកដ៏ធូររលង់របស់សមត្ថកិច្ចខេត្តព្រៃវែងធ្វើឲ្យកើតមានបទល្មើសស្ទើរគ្រប់ប្រភេទក្នុងនោះផងដែរ អង្គភាព NYK ទើបតែទទួលបានសេចក្តីរាយការណ៍មកថា មានបទល្មើសល្បែងស៊ីសងប្រភេទល្បែងមានជល់ និងអាប៉ោងក្នុងភូមិឃុំរបស់ពួកគាត់ដែលកំពុងតែធ្វើឲ្យពួកគាត់មាន​ក្តី​ព្រួយបារម្ភ ដោយសារ​តែ​ពួក​គាត់​បានឃើញ​គេ​បើក​ល្បែងបញ្ជល់មាន់ និង​អាប៉ោង​ចំនួន​មួយកន្លែង​កើតមាននៅចំនុចឡចាស់ខាងជើងផ្សារស្នាយពុលប្រហែល ៥០០ម៉ែត្រ ក្នងឃុំរការ ស្រុកពារាំង បាន​បើកដំណើការលេង​ជារៀងរាល់ថ្ងៃ​តែ​ម្តង​។ ពួក​គាត់​លើកឡើងថា ល្បែងមួយកន្លែងនេះអាចបង្ករឲ្យមានការភ័យខ្លាច​កើតមាន​អំពើ​ចោរកម្ម​លួច​ប្លន់​កើតឡើង​ក្នុង​មូលដ្ឋាន ហើយ​ក៏​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រោះតែ​ចាញ់ល្បែង និង​សូម​ឲ្យ​សមត្ថកិច្ច មេត្តា​មាន​វិធានការ​ចុះ​បង្ក្រាប​ផង​ដែរ​។

ប្រជាពលរដ្ឋ​រស់នៅឃុំរការម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៩ មីនា ២០១៩ នេះថា គាត់​បានឃើញ​មានទាំងឡានមន្រ្តីរាជការ​ អ្នក​ឃុំរការ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​ឆ្ងាយ​ៗ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដោយ​មាន​ទាំង​បាវ​ច្រក​មាន់​ដាក់​ក្នុង​កន្ត្រក​ថែម​ទៀត បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​តាម​ផ្ទះ​អ្នក​ភូមិ រួច​បាន​នាំ​គ្នា​ដើរ​តម្រង់​មក​រក​សង្វៀន​បញ្ជល់មាន់ នៅ​ចំណុចឡរចាស់ខាងជើងផ្សារស្នាយពុុល ប្រហែល៥០០ម៉ែត្រដែល​កំពុង​តែ​បើកលេងមាន​ចម្ងាយ​មិនឆ្ញាយប៉ុន្មានពីសាលាឃុំរការឡើយ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ រកា ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​លេងល្បែង​បញ្ជល់មាន់​នេះ បាន​កើត​ឡើងជា​ច្រើន​ថ្ងៃ​មក​ហើយ កន្លងមកធ្លាប់បានផ្អាក តែមួយរយះចុងក្រោយនេះគេឃើញបើកឡើងវិញហើយ ព្រមទាំង​បាន​បើកលេង​ជារៀងរាល់ថ្ងៃ​ទៀត​ផង​។ គឺ​មាន​មនុស្ស​មក​លេង​កាន់តែ​ច្រើន
ឡើង​ៗ ជាមួយ​នោះ​អ្នក​ស្រុកពារាំង ក៏​បាន​លង់ខ្លួន​វេច​លុយ​យក​ទៅ​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ធម្មតា ល្បែង​លេង​តែងតែ​ឈ្នះ និង​ចាញ់ហើយ តែ​ភាគច្រើន​ចាញ់​តែ​ម្តង​កម្រ​នឹង​ឈ្នះ​ណាស់​។ មាន​អ្នកខ្លះ​បាន​ទៅ​ស៊ី​ឈ្មួ​ល​ធ្វើ​ចម្ការ​បាន​លុយ​១០​ម៉ឺន​រៀល មិន​បាន​យក​មក​ឲ្យ​ប្រពន្ធ​នោះ​ទេ គឺ​បែរជា​យក​ទៅ​លេងល្បែង​ទៅ​វិញ ទាំងនេះ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​គ្រួសារ​កាន់តែ​ជួបនឹង​បញ្ហា​ដុនដាប​ទៅ​ៗ បន្ទាប់​មក
នឹង​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​កើត​មាន​ឡើង​។ខ្លះ​ទៀត​ចាញ់ល្បែង​អស់​លុយ​ច្រើន និង​បែកគំនិត​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​អ្នក​ភូមិ​ថែម​ទៀត ដើម្បី​យក​មក​លេងល្បែង​នោះ ហើយ​ម្ចាស់​សង្វៀន​មាន់ជាអ្នកខេត្តព្រៃវែង
នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះថា បូ ។

ប្រភពបានបញ្ជាក់ទៀតថា សង្វៀនញ្ជល់មាន់និងអាប៉ោងនៅចំណុចឡរចាស់ខាងជើងផ្សារស្នាយពុលមួយកន្លែងនេះបាន​បើក​លេង​បញ្ជល់មាន់ និង​អាប៉ោង​ដែល​មើលទៅ​របៀប​កាស៊ីណូ លេង​ដាក់​លុយ​ធំ​ៗ​ណាស់ តាម​ច្បាប់​គេ​មិន​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ​។ តែ​អ្នក​ទាំងនោះ​សុទ្ធសឹងតែ​មាន​ខ្សែ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ម៉ូតូ​ផ្ញើ​ជា​ច្រើន​គ្រឿង​ឡើង​ណែន​ៗ មិនយូរ​ទេ​នឹង​ចាត់ការ​ក្រុម​អ្នក​បើក​ល្បែង​ទាំងនោះ​ហើយ​។ សូម​បញ្ជាក់​ថា ទីតាំង​ដែល​បើក​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅចំណុចឡរចាស់​ខាងជើងផ្សាយស្នាយពុល ៥០០ម៉ែត្រ នេះ​មាន​ម្ចាស់​ឈ្មោះ បូ កំពុង​តែ​សប្បាយ​នឹង​ល្បែងស៊ីសង​ហាក់បីដូចជា​មិន​ខ្លាចញញើត ចំពោះ​សមត្ថកិច្ច​ទាល់តែ​សោះ​៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *