មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក ម៉ម ពិសិដ្ឋ ប្រធានជញ្ជីងផ្លូវជាតិលេខ២តើអាចត្រូវលោកទេសរដ្ឋមន្រ្តីដកបញ្ឈរជើងទេបើលោកមិនថ្លឹងឡានតាមច្បាប់សោះនោះ ?

កណ្តាល ÷ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែមានការឃុបឃិតគ្នាជាលក្ខណ:ប្រព័ន្ធបានយ៉ាងរលូនដែលមានលោក ម៉ម ពិសិទ្ធ ជាប្រធានស្ថានីយ៍គ្រប់គ្រង់នៅកន្លែងនេះផ្ទាល់ហើយខាងមន្ទី និង ក្រសួងសាធារណ:ការនិងដឹកជញ្ជូនជាអ្នករៀបចំបញ្ជូនមកគ្រប់គ្រង់សម្រ៉ាប់ត្រួតពិនិត្យរាល់បទល្មើសដែលឆ្លងកាត់ជញ្ជីងនេះដើម្បីធ្វើការទប់ស្កាត់ដើម្បីកាត់បន្ថយនៅបញ្ហារផ្សេងៗជាច្រើនដែលនាំអោយខូចសណ្តាប់ធ្នាប់និងរងនៅការខូចហិនហោចដល់ផ្លូវថ្នល់ដែលបង្ករឡើងដោយរថយន្តធុនធំៗដឹកលើសទម្ងន់ជាច្រើនក្នុងមួយថ្ងៃៗនោះ។

តែផ្ទុយទៅវិញលោក ម៉ម ពិសិទ្ធ មិនត្រឹមតែមិនគោរពទៅតាមអ្វីដែលក្រសួងនិងរាជរដ្ឋាភិបានបានចាត់ចែងមកនោះទេ ថែមទាំងមិនខ្វល់ដល់អនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផងដែលបណ្តែបណ្តោយអោយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនខ្វល់និងការងារទៀតផង ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាមានរថយន្តតូចធំជាច្រើនសិបគ្រឿងទាំងយប់ទាំងថ្ងៃមិនដែលឡើងលើជញ្ជីថ្លឹងទម្ងន់អោយបានត្រឹមត្រូវនោះទេដោយអោយរថយន្តឈប់នៅតែខាងក្រៅជាប់និងជញ្ជីងរួចក៍មានតៃកុងរថយ្ត ឬក៍ព្រូរថយន្តរត់ចូលទៅខាងក្នុងបន្តិចក្រោយមកក៍រត់ចេញមកវិញដោយមិនចាំបាច់ថ្លឹងនិងធ្វើការផាកពិន័យនោះទេ ដោយសង្ស័យថាបានត្រូវរ៉ូវគ្នារួចបាត់ទៅហើយមិនបាច់គិតច្រើននោះទេ។

ដោយសារតែទង្វើរនៅភាពអសកម្មការងាររបស់លោក ម៉ម ពិសិទ្ធ ប្រធានស្ថានីយ៍ថ្លឹងរថយន្តបែបនេះហើយទើបបណ្តាលអោយផ្លូវជាតិលេខ2រងនៅការខូចខាចយ៉ាងដំណំស្ទើរតែរកផ្លូវជិះមិនរួចនោះជាពិសេសគឺស្ពានត្រូវបានទ្រុឌទ្រោមស្ទើរតែគ្រប់កន្លែងអស់ទៅហើយ។

តើលោករដ្ឋមន្ត្រីក្រសួងសារធារណ:ការនិងដឹកជញ្ជូនខេត្តកណ្តាលមានបានដឹងអំពីភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមឱវ៉ាតដែរឬយ៉ាងណាបានជាទុកអោយប្រធានស្ថានីយ៍ថ្លឺងរថយន្តមួយកន្លែងនេះបង្ករព្យុះភ្លៀងបានយ៉ាងអនាធិប្បតិយ្យដោយគ្មានវិធានការ បង្រ្កាបឬទប់ស្កាត់បានម្តង់ណាសោះនោះឡើយ បើអោយនៅតែមានទង្វើបែបនេះនៅតែដ៍ដែលជាដ័ដែលនោះគឺជាទម្លាប់ដ៍អាក្រក់បំផុតសម្រ៉ាប់សង្គមជាតិនិងប្រពលរដ្ឋ ជាពិសេសគឺបំផ្លាញថវិការជាតិដើម្បីតែប្រយោជន៍មានបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ចុងក្រោយនេះមហាជនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ក៍បានសំណូមពរទៅដល់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមមេត្តាជួយងូតទឹកដុសក្អែលអោយលោក ម៉ម ពិសិទ្ធ ដែលជាប្រធានស្ថានីយជញ្ជីងមួយកន្លែងនេះចេញផងចុះដើម្បីជៀសវាងជាគំរូដ៍អាក្រក់ទៅដល់មន្ត្រីថ្នាក់ក្រោមផ្សេងៗទៀតយកតម្រ៉ាបតាមបានអោយសោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *