ខេត្តព្រះសីហនុ ៖ បច្ចុប្បន្ននេះក្រុមពួកអ្នកមានលុយ និងអ្នកមានអំណាច នៅក្នុងអាណាចក្រខេត្តព្រះសីហនុ បាននិងកំពុងតែធ្វើសកម្មភាព លួចប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធប្លន់យកដីភ្នំរបស់រដ្ឋ យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះគេសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ហាក់មិនខ្ចីយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យបានទាន់ពេលវេលានោះទេ?។
សូមបញ្ជាក់ថា?កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានដាក់បទបញ្ជាដល់មន្ត្រីរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ដូចជាការការបំផ្លាញ់ព្រៃឈើ ការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធជាដើម។ល។ត្រូវតែនាំគ្នាដកខ្លួនចេញឲ្យឆ្ងាយជាបន្ទាន់ បើមិនដូច្នេះទេ?ភារកិច្ចនេះនិងប្រគល់ឲ្យតុលាការជាអ្នកចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ទោះបីជាជននោះ?ពាក់ផ្កាយឬក៌ពាក់លោកខែក៌ដោយ។
ជាក់ស្តែងមេឈ្មួញរ៉ែន ចាន់ផល្លី បច្ចុប្បន្នកំពុងតែធ្វើសកម្មភាពបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅចាប់យកដីរបស់រដ្ឋនិងដីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យជាទីបំផុត ដើម្បីជាប្រយោជន៏បក្សពួកផ្ទាល់ខ្លួនរបស់ពួកគេ នៅតំបន់ពយម៉ាចូវ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បើយោងតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា?មេឈ្មួញខាងលើនេះកំពុងតែមានការរិះគន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ យ៉ាងដៃពីករណីមេឈ្មួញរ៉ែនចាន់ផល្លី និងបក្សពួកតែងតែដើរបំផុសបំផុលប្រជាពលរដ្ឋធ្វើជាឈ្នាន់ដើម្បី យកដីរបស់រដ្ឋឬដីរបស់បងប្អូនប្រជាពលរដ្ឋលក់ទៅឲ្យឈ្មួញដែលនៅពីក្រោយខ្នង ។
ប្រភពខាងលើបានបន្តទៀតថា? កាលពីពេលកន្លងទៅថ្មីៗនេះមេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួក បានធ្វើព្យុះភ្លៀងនៅចំណុចដីស្រែជើងរាស្ត្រ ហើយធ្វើអោយអាផ្ញាធរ ខេត្តតាកែវឈឺក្បាលមិនចេះឈប់ឈរទេ? រហូតមកដល់ឥឡូវនេះ មេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួកបានមកធ្វើព្យុះភ្លៀងនៅខេត្តព្រះសីហនុទៀតហើយ ដោយកំពុងតែដើលបំផុសបំផុលប្រជាពលរដ្ឋឲ្យទៅចាប់យកដីបងប្អូនប្រជាពលរដ្ឋនិងដីរដ្ឋរាប់សិបហិកតានៅចំណុច ពយម៉ាចូវ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទៀតផង ដោយមេឈ្មួញរូបនេះតែងតែយកឈ្មោះអ្នកធំមកកាងពីក្រោយខ្នង ដើម្បីបំភ័យពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធឲ្យចុះវាស់វែងជូនមេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួក។
ប្រភពខាងលើបានបន្តទៀតថា?ដីធ្លីរបស់មេឈ្មួញរ៉ែនចាន់ផល្លី និងបក្សពួករាប់សិបហិកតាមិនត្រូវបានអាជ្ញាធរពាក់ព័ន្ធចុះវាស់វែងឲ្យនោះទេ?ពីព្រោះអាជ្ញាធរពាក់ព័ន្ធដឹងពីទង្វើខុសច្បាប់របស់មេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួកកំពុងតែធ្វើសកម្មភាពបំផុសបំផុលប្រជាពលរដ្ឋឲ្យចាប់យកដីរដ្ឋនិងដីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យជាទីបំផុតនៅក្នុងខេត្តព្រះសីហនុ។
ប្រភពខាងលើបានបន្តទៀតថា?មេឈ្មួញរ៉ែនចាន់ផល្លី និងបក្សពួក បានទៅពឹងពាក់អ្នកធំគ្រាក់ៗឲ្យជួយអន្តរាគមន៌ ទៅលោកយន្តមីនចៅហ្វាយខេត្តព្រះសីហនុ ដើម្បីពន្លឿនចុះវាស់វែងដីធ្លីជូនមេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួកទៀតផង ប៉ុន្តែជាអកុសលអ្នកធំរូបនេះបានដឹងពីទង្វើស្មោកគ្រោករបស់មេឈ្មួញរ៉ែនចាន់ផល្លី និងបក្សពួក ពីករណីបំផុសបំផុល ប្រជាពលរដ្ឋឲ្យចូលទៅចាប់យកដីរបស់រដ្ឋនិងដីប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យជាទីបំផុតនោះ?អ្នកធំគ្រាក់ៗរូបនេះក៌បានដកខ្លួនចេញពីមេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួក កុំអោយមានការពាក់ព័ន្ធនិងអំពើខុសច្បាប់នាំឲ្យប៉ះពាល់កិត្តិយសរបស់ខ្លួនដោយសារតែកាន់ជើងជនខិលខូច។
ដោយឡែកអាជ្ញាធរពាក់ព័ន្ធបានសំណូមពរដល់អស់លោកអ្នកធំគួរតែដកខ្លួនឲ្យឆ្ងាយចេញពីមេឈ្មួញរ៉ែនចាន់ផល្លីនិងបក្សពួក ដែលកំពុងតែធ្វើសកម្មភាពបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅចាប់យកដីប្រជាពលរដ្ឋនិងដីរដ្ឋយ៉ាងអនាធិបតេយ្យជាទីបំផុត នៅតំបន់ពយម៉ាចូវ ស្ថិតនៅក្នុងភូមិគគីឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កុំឲ្យប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា។ពាក់ព័ន្ធជុំវិញករណីខាងលើនេះអ្នកស្រីរ៉ែនចាន់ផល្លី បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា? ដីខាងលើជាដីរបស់gគាត់ ហើយគាត់ក៌មិន
បានបំផុសបំផុលប្រជាពលរដ្ឋណាមួយឲ្យទៅចាប់ដីរបស់រដ្ឋនិងដីរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់នោះដែរ?។