មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ល្បីកក្រើកម៉ាស្រុកខ្មែររឿងមេឈ្មួញរកសុីឈើនៅស្រុកស្នួលដ៍ខ្លាំងមហិមាគ្មានដៃគូរព្រៀបសូម្បីអាជ្ញាធរសមត្តកិច្ចជំនាញមិនហ៊ានអើតផង

ខេត្តក្រចេះ ៖ ពលរដ្ឋជាច្រើននាក់ដែលរកសុីដឹកបទល្មើសព្រៃឈើតាមម៉ូតូ រឺម៉ក និងតាមរថយន្ដតូចធំមកពីបណ្ដាលខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីបាននិយាយថា ពួកគាត់ដឹកឈើ យកមកលក់ឲ្យឧកញ៉ា គង់ ក្រឹង ដែលឲ្យកូនចៅចាំឈរ ទិញនៅចំណុច ដេបីត្រង់បង្គោលលេខ៦៨។

ហើយពលរដ្ឋបាននិយាយបន្តថាឲ្យតែពួកគាត់ដឹកបទល្មើសព្រៃឈើចូលមកដល់ចំណុច៨៨គឺឧកញ៉ាគង់ ក្រឹងជាអ្នកចេញមុខកាងនិងទទួលខុសត្រូវទាំងអស់ មិនថាខាងអាជ្ញាធរ សមត្តកិច្ចនិងជំនាញពាក់ពន្ធ័នៅក្នុងខេត្តក្រចេះ។
ហើយពលរដ្ឋបានបន្តថាការប្រមូលទិញបទល្មើសព្រៃឈើពីពលរដ្ឋនោះ គឺក្នុង១ម៉ែត្រគីប ឧកញ៉ាគង់ ក្រឹងដកយកភាគរយ២០០$មិនថាពលរដ្ឋណាទេឲ្យតែចូលដល់ចំណុច៨៨នោះប៉ុន្តែផ្លូវមួយខ្សែនេះជាផ្លូវសាធារណះរបស់រដ្ឋ(ឆ្ងល់ណាស់)។

ហើយបើតាមការអះអាងពីពលរដ្ឋផ្លូវដឹកបទល្មើសចូលតាមច្រកនីមួយៗប្រៀបដូចផ្លូវកណ្ដុរអញ្ចឹងហើយមានការយាមកាមយ៉ាងតឹងរឹងពីកំលាំងយោធាដែលឈជើងនៅតំបន់នោះ។ពលរដ្ឋខ្សឹបប្រាប់ថាផ្លូវច្រកចូលទាំងនោះឧកញ៉ាគង់ ក្រឹងជាអ្នកធ្វើសម្រាបឲ្យពលរដ្ឋរកសុីបទល្មើសព្រៃឈើដឹកចូលលក់ឲ្យឧកញ៉ា នេះជាផ្លូវបុគ្គលធ្វើសម្រាបប្រយោជន៍ផ្ទាល់ខ្លួន(ខាងអាជ្ញាធរដឹងអត់រឿងមួយនេះ) ។
ការបង្ក្រាបក៍គ្មានតើខាងអាជ្ញាធរ សមត្តកិច្ចជំនាញពាក់ពន្ធ័ទាំងនោះពួកគាត់កំពុងតែធ្វើអ្វី? ពលរដ្ឋខំទុកចិត្ត ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *