មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អភិបាលខេត្តកណ្តាលស្នើសុំអោយមន្ទីរសូរិយាដី ចុះបញ្ជីដីបឹងរដ្ឋ ដើម្បីកុំអោយមានជនខិលខូចមួយចំនួន មករំលោភបំពានយក

 

ខេត្តកណ្តាល ៖អភិបាលខេត្តកណ្តាល ស្នើសុំអោយមន្ទីរសូរិយាដីចុះបញ្ជីដីបឹងក្នុងខេត្ត មួយចំនួនចូលជាដីសម្បត្តិ
របស់រដ្ឋ គឺត្រូវបាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ធ្វើជាតំណាងអោយពលរដ្ឋជាម្ចាស់ដីរដ្ឋ ដើម្បីការពារដីរដ្ឋនោះ ហេីយត្រូវបានប្រជាពលរដ្ឋគាំទ្រ និងកោតសរសើដល់អភិបាលខេត្តរូបនេះដោយពេលកន្លងមកដីរដ្ឋមួយចំនួនត្រូវបានឈ្មួញឩកញ៉ាមានអំណាច រំលោភបំពានយកតាមរយៈបំផុសបំផុល ដោយយកប្រជាពលរដ្ឋជាខែល អោយផ្តិតមេដាយលក់ដី បឹង និងមួយចំនួនទៀតជួលពលរដ្ឋដែលជាមិនមែនម្ចាស់កម្មសិទ្ធអោយមកតំណាងម្ចាស់ដី និងកក់លុយបន្តិចបន្តួចដែលជាលេសរបស់ក្រុមឈ្មួញ ដេីម្បីយកមេដាយនោះ មកបព្ជាក់ប្រាប់ដល់អជ្ញាធរថាខ្លួនបានទិញពីពលរដ្ឋពិត តែតាមពិតម្ចាស់កម្មសិទ្ធជាសម្បត្តិរបស់រដ្ឋ ហេីយនេះជាល្បិចកិចកល់របស់ពួកក្រុមឈ្មួញខឹលខូចមួយចំនួនដែលតែងតែប្រេីមធ្យោបាយគ្រប់ល្បិចដេីម្បីទទួលប្រយោជន៍ ហេតុនេះហេីយជាកត្តាដែលធ្វេីអោយ ឯឧ អភិបាលខេត្ត ក៏ដូចខាងមន្ទីរ និងមន្រ្តីជំនាញពិបាកក្នុងធ្វេីការនាពេលកន្លងមក។

យើងគួរតែដឹងគ្រប់គ្នាហើយ មួយរយៈកន្លងមកនេះ បញ្ហាទំនាស់ដីធ្លីបានកើតឡើងស្ទើរគ្រប់កន្លែងក្នុងខេត្តកណ្តាលបព្ហាទំនាស់ដីនេះបានកើតឡើងដោយសារមានឈ្មួញទិញរឿង ដែលមានអ្នកមានលុយនៅពីក្រោយខ្នង ឈ្មួញទិញរឿងនេះ បានន័យថា ឈ្មួញបានឲ្យក្រុមអ្នកគួកជេរដើរបំផុសប្រជាពលរដ្ឋផ្សេងទៀតទៅចាប់ដីដែលមានម្ចាស់រួចហើយលក់ឲ្យខ្លួន ដោយមិនស្របច្បាប់ ហេតុនេះការលក់ទិញដីធ្លីមិនបានទទួលដឹងលឺពីអាជ្ញាធរទេ កន្លងមកមាននៅឃុំរកាខ្ពស់ ស្រុកស្អាង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និងកៀនស្វាយ
ក៏មានឈ្មួញបានដើរបំផុសអោយប្រជាពលរដ្ឋឲ្យធ្វើការតវ៉ាឡោមព័ទ្ធសាលាឃុំនិងគំរាមដាក់
សំពាតឲ្យស៊ីញ៉េដីរដ្ឋលក់ឲ្យខ្លួន បើមិនព្រមស៊ីញ៉េទេ ក្រុមខ្លួននឹងបំផុសឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាដូចនៅមុនថ្ងៃបោះឆ្នោតជាដេីម។

ករណីនេះមិនមែនមានតែស្រុកខាងលេីនោះទេគឺមានឃុំជាច្រើនទៀតដែលរងគំនាបពីសំណាក់ក្រុមឈ្មួញដូចគ្នាដោយមើលឃើញថា ក្រុមឈ្មួញខិលខូចមួយចំនួននោះចេះតែមានគំនិត
រំលោភបំពានយកដីរដ្ឋទើប ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានស្នើសុំចុះបញ្ជីដីរដ្ឋជា ( ទ្រព្យរដ្ឋ ) ដែលក្នុងនាម ឯកឧត្តមតំណាងឲ្យរដ្ឋតាមនីតិបុគ្គល ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានចេញលិខិតស្នើសុំចុះបញ្ជីដីរដ្ឋនៅតាមឆ្នេទន្លេប៊ិនយី
ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូនស្រុកកោះធំ និងដីនៅភូមិកំពង់អុស ឃុំ កំពង់អុស ស្រុកពញាឮ តំណាងដោយឯកឧត្តមអភិបាលខេត្តកណ្តាលផ្ទាល់ជាតំណាងឲ្យដីរដ្ឋ ។

បេីយោងតាមការបព្ជាក់ពីលោក លឹម ចាន់សុភី
ប្រធានមន្ទីរសូរិយាដីខេត្តកណ្តាលបានបព្ជាក់
ប្រាប់ថាៈ ការចុះបញ្ជីដីរដ្ឋ ធម្មតា គឺត្រូវមាន
តំណាងដោយរដ្ឋបាលខេត្ត រឺក៏រដ្ឋបាលស្រុក អញ្ចឹងអភិបាលខេត្ត គាត់ដាក់ក្នុងនាមដីរដ្ឋ តែអ្នកសារព័ត៌មានមួយចំនួនគាត់មិនយល់ចេះតែចុះផ្សាយខុសការពិត ពួកគាត់មិនបានសួរនាំខាងជំនាញ ហេីយជា ធម្មតាដីរដ្ឋត្រូវតែដាក់ឈ្មោះ តំណាងដោយបុគ្គល អញ្ចឹងអភិបាលខេត្ត គាត់ជាតំណាង រឺគាត់អាចផ្ទេរសិទ្ធឱ្យខាងណាមួយ
ក៏បានដែរ ការចុះបញ្ជីដីរដ្ឋ តំណាងដោយអភិបាលខេត្ត គឺធ្វើឡើងដើម្បីគ្រប់គ្រងដី
សាធារណៈរបស់រដ្ឋ ព្រោះប្រសិនបើមិនចុះបញ្ជី ឈ្មួញមានអំណាចផ្សេងៗ គាត់ចេះតែឃើញដី អត់មានអ្នកកាន់កាប់ គាត់ទន្ទ្រានកាន់កាប់យកហើយអញ្ចឹងគោលបំណងរបស់រដ្ឋបាល
សាលាខេត្ត ក៏ដូចជាគោលបំណងរបស់រាជរដ្ឋាភិបាល គឺទាមទារឱ្យមានការចុះបញ្ជីដី ដូចជាដីបឹងផ្សេងៗ គឺយើងត្រូវចុះជាសម្បត្តិរបស់រដ្ឋ នៅពេលដែលរដ្ឋត្រូវការ គឺរាជរដ្ឋាភិបាលជាអ្នក
សម្រេច មិនមែនរដ្ឋបាលខេត្តអ្នកសម្រេច
នោះទេ
លោកបានបន្តថា មកដល់ពេលនេះ យើងបានចុះបញ្ជីដីជាសម្បត្តិរដ្ឋ បានជាង១ពាន់ ហិកតាហើយ ដែលសុទ្ធតែតំណាងដោយអភិបាលខេត្តទាំងអស់ ។
លោកបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋ រឺក៏ឈ្មួញ ដែលទិញលក់ដីធ្លី សូមឱ្យមកពិនិត្យ ឯកសារជាក់លាក់នៅមន្ទីររៀបចំដែនដី ដើម្បីចៀសវាងការ ទិញជាន់លើដីបឹងខាតបង់ផលប្រយោជន៍របស់ពួកគាត់ ហេីយមុននឹងទិញត្រូវសាកសួរពីប្រវត្តិដីឱ្យបានច្បាស់លាស់សិន ។
ការចុះបញ្ជីដីរដ្ឋតំណាងដោយអភិបាលខេត្ត គឺមិនមែនទើបតែធ្វើឡើងជំនាន់អភិបាលខេត្ត
កណ្តាលបច្ចុប្បន្នទេ គឺធ្វើឡើងជាយូរណាស់
មកហើយ ប៉ុន្តែពីមុន គឺបានចុះតែបញ្ជីសារ
ពើភណ្ឌ័ អញ្ចឹងក្រោយមកចេះតែមានការទន្ទ្រានយកបណ្តាលឱ្យបាត់បង់ ដូច្នេះហើយ ទើប
រដ្ឋបាលខេត្ត បានសម្រេចថាត្រូវតែចុះបញ្ជី ហើយក្រសួងរៀបចំដែនដី ក៏ជម្រុញឱ្យមានការចុះបញ្ជីដីរដ្ឋ ព្រោះកាលណាយើងទុក ចេះតែមានការទន្ទ្រានកាន់កាប់ហើយ ។
លោកថា កាលណាយើងចុះបញ្ជី គឺយើងដឹងដែនកំណត់ ទីតាំងដីច្បាស់លាស់ អញ្ចឹងឈ្មួញ រឺប្រជាពលរដ្ឋគាត់ដឹង គឺគាត់លែងហ៊ានទន្ទ្រានកាន់កាប់ហើយ អញ្ចឹងវាគឺជាការទប់ស្កាត់ ការទន្ទ្រានកាន់កាប់ដោយឈ្មួញមួយចំនួនចេះតែបំផុសឱ្យប្រជាពលរដ្ឋទៅបង្កបង្កើនផល ហើយលក់ឱ្យឈ្មួញនោះ ។
លោកបញ្ជាក់ថា តាមផែនការ គឺតម្រូវឱ្យចុះបញ្ជីដីនៅខេត្តកណ្តាលឱ្យបានលឿន ហើយប្រហែលជានៅដើមខែមករា ឆ្នាំ២០១៩ អាច
នឹងចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តកណ្តាលអស់ហើយ ហើយដីដែលត្រូវចុះបញ្ជីជាសម្បត្តិរដ្ឋនៅខេត្តកណ្តាល គឺមិនតិចជាង២ពាន់ហិកតា
នោះទេ ។
ការចុះបញ្ជីដី គឺធ្វើឡើងទៅតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតម្រូវឱ្យចុះបញ្ជីដីរដ្ឋទូទាំងប្រទេសឱ្យចប់នៅឆ្នាំ២០២១ ។
ដោយឡែកនៅខេត្តកណ្តាល ក៏ត្រូវបញ្ចប់នៅឆ្នាំ២០២១ដែរ ដែលបច្ចុប្បន្ន យើងកំពុងកសាងប្លង់ផែនទី ហេដ្ឋារចនាសម្ព័ន្ធ កំណត់ព្រំប្រទល់ភូមិឃុំមួយជំហ៊ានហើយ នៅឆ្នាំ២០១៩ យើងនឹងអនុវត្ត។ លោកថា ពេលណាយើងចុះបញ្ជីដីចប់ វិវាទដីធ្លីនឹងថយចុះទៅដោយឯកឯង ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *