មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឃាតកម្មសម្លាប់ក្មេងស្រី2នាក់បងប្អូននៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវចាប់ខ្លួន

(ខេត្តកំពង់ឆ្នាំង) លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសាព័ត៍មាន នៅរសៀលថ្ងៃទី២១ ខែតុលា2018 នេះថា ជនដៃដល់ដែលសម្លាប់ក្មេងស្រី2នាក់បងប្អូននៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលព្រហ្មប្រទ័ណ្ឌខេត្តកពុងឆ្នាំង ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។

លោកស្នងការបានបន្តទៀតថា ការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់តែម្តង។

ជនដៃដល់មានឈ្មោះឆុំពយគឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រី ជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយសង្កត់លេីមុខបណ្តាលឲ្យស្លាប់ទាំង២នាក់បងប្អូនភ្លាមៗ។

លោកបន្តថាពីដំបូងជនសង្ស័យប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានគូសបញ្ជាក់ដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ ។ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *