ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ០០៖៤០នាទីឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយដោយ ស្ត្រីវ័យប្រមាណជាង២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បើកបុកដាច់ខ្លួន២-៣កំណាត់ស្លាប់នៅនឹង កន្លែងតែម្តង នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅទល់មុខបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ។
ម៉ូតូជនរងគ្រោះម៉ាកសង់សេរី២០១០ ពាក់ស្លាកលេខ 1FK-7492 ចំណែករថយន្តបង្កបានបើករត់គេចបាត់៕