មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ធ្លាយរឿងយាយភូនិងឧកញ៉ាទ្រី ភាពចាក់របងថ្ម ចាក់ដីលយចូលសមុទ្រ រំលោភលើអនុក្រឹតរាជរដ្ឋាភិបាល ????

ខេត្តព្រះសីហនុ ៖ លេចធ្លាយព៍ត័មានក្ដៅមកថា នៅក្រុងព្រះសីហនុក្រៅពីការចាក់ដីរំលោភអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជឹង សុភាពហៅយាយភូ នៅព្រែកត្រែងនោះ ក៏នៅមានការចាក់ថ្មរំលោភអនុក្រឹត្យលយចូលសមុទ្ររបស់ ឧកញ៉ាទ្រីភាព ផងដែរ ដែលបានចាក់យូរមកហេីយ ដោយព័ទ្ធរបងជិតឈឹង ប្រៀបដូចបង្កេីតតំបន់អប្បគមន៍ក្រៅសំណាញ់ច្បាប់ ជាពិសេសថែមទាំង រំខានដល់ការបំពេញការងាររបស់ ក្រុមការងារសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ ដែលបានដឹកនាំដោយប្រធានប្រតិភូ។


ប្រភពអះអាងថា ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមកាងារចុះពិនិត្យផ្ទាល់ដល់ទីតាំង ដឹកនាំដោយលោកពេជ្រ ស្រស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សង្ឃឹមថាក្រោយពីបានចង្អុលបង្ហាញរួចហេីយ សង្ឃឹម និងជឿជាក់ថា គណៈបញ្ជាការខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគបាល និងមន្ទីរពាក់ព័ន្ធត្រូវចុះ សិក្សារឿងនេះជាបន្ទាន់ និងអនុវត្តអោយមាន ប្រសិទ្ធភាពដោយហៅឧកញ៉ា ជំទាវអស់នេះមកទទួលខុសត្រូវចំពោះមុខច្បាប់អោយបាន ជាពិសេសថ្មលុបសមុទ្ររបស់ឧកញ៉ាទ្រីភាពដាច់ខាតត្រូវកាយចេញជា បន្ទាន់។


បញ្ហាខាងលើ មហាជនយ៉ាងច្រើនកុះករ កំពុងបានយកចិត្តទុកដាក់ខ្លាំងណាស់រង់ចាំអ៊ុតមើលថា ក្រោយពីចាត់ការយាយភូ រួចប្រកបដោយប្រសិទ្ធភាព តើត្រូវបន្តចាត់វិធានការណ៍ទៅលើ ឧកញ៉ាទ្រីភាពយ៉ាងដូចម្ដេចដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *