សូមជួនដំណឹង!ភ្លៀងកក់ខែនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី០៣ ខែមេសា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេលមេឃរកកលភ្លៀង !
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ភ្លៀងកក់ខែនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង៕