មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អំណាចអ្វីដែលធ្វើឲ្យលោក ភី ឆុន អធិការស្រុកអង្គរបូរីមិនចុះបង្រ្កាបសង្វៀនជលមាន់នៅឃុំព្រៃផ្គាំ ?

ខេត្តតាកែវ៖ ប្រជាពល​រដ្ឋ​រស់នៅ​​​​​​​​​​ឃុំព្រៃផ្គាំ ​​​​​​​​​​ស្រុកអង្គរបុ​​​​​​​​​រី ដាក់ការស​​​​​​​​​​ង្ស័យថា វង់​​​​​​​​​ល្បែងស៊ី​​​​​​​​​​សងខ្លាឃ្លោក​​​​​​​ និងសង្វៀនជល់មា​​​​​​​​​​​​ន់នៅភូ​​​​​​​​​​មិទ្រមូង អាច​​​​​​​​​​​​ជាឆ្នាំង​​​​​​​​​​​បាយ​​​​​​ដ៏ធំរប​​​​​​​​​​ស់លោក​​​​​​​​​​​​​​​​​ ភី​​​​​​​​​​ ឆុន អធិ​​​​​​​​​​​​​​​កា​​​​​​​​​​​រនគរ​​​​​​​​​​បា​​​​​​​​​​ល​​​​​​​​​​​​​​​​​ស្រុកអង្គ​​​​​​​​​​​របុរី ។ ពួកគាត់បន្តថា​​​​​​​​​​​​​​​​​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​​​ង្វៀន​ជល់​មាន់នេះ​​​​​​​​​​អាចដំណើរកា​​​​​​​​​រជាចំ​ហរតែម្តង ​​​​​​​​​​​ដោយមិនញ​​​​​​​​​​ញើត​សមត្ថកិច្ចណាមួយឡើយ ព្រោះតែមាន​លោកអធិ​​​ការស្រុ​​​​​​​​​​កជាខ្នងបង្អែក ? ។

បើតាមសេចក្តីរាយ​ការណ៍បានឲ្យ​​​ដឹង​​​​​​​​​​ថា ស​​​​​​​​​​​​​​​​​​ង្វៀនជល់​​​​​​​​​មាន់ ដែ​​​​​​​​​​លអម​​​​​​​​​​ទៅ​​​​​​​​​​​​​​​​​​ដោយល្បែងខ្លា​​​​​​​​​​​​​​​​​​​​​​​ឃ្លោកផ​​​​​​​​​​​ងនោះ​​​​​​​​​​​​​​​បានដំណើរការលេង​ជារៀងរា​ល់ថ្ងៃយូ​​​​​​រណាស់មក​​​​​​​​​​​​ហើយ ។ មន្ត្រីនគរ​​​​​​​​​​បាលប៉ុស្តិ៍ព្រៃ​​​​​​​​​​​​​​​​​​ផ្គាំមិនហ៊ានបង្ក្រា​​​​​​​​​​​​​​​​​​​​បសង្វៀន​​​​​​​​​​​​ជល់​​​មាន់​​​​​​​​​​​​​​​​​​​​​​​​​​នេះទេ ពីព្រោះវា​ជាកន្លែង ឬជាឆ្នាំង​​​​​​​​​​បាយរបស់លោ​​​​​​​​​​ក​អធិការ ​​​​​​​​​​​​។​​​​​​​​​​ បនល្បែងផ្សេ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងទៀត​នៅក្នុង​​​​​​​​​​​មូល​​​​​​​​​​​​ដ្ឋាននៃស្រុ​​​​​​​​​​​​​​​​​​​កអង្គរបុរី នឹងត្រូវបង្ក្រាប ប្រសិនបើ​លេច​​​​​​​​​​​ឮដ​​​​​​​​​​​ល់ថ្នាក់លើ​​​​​​​​​​ ។ ប៉ុន្តែស​​​​​​​​​​​​​ង្វៀនជល់មាន់​​​​​​​​​​​​​នៅ​​​​​​​​​​​​​ភូមិទ្រ​​​​​​​​​​​​​​​​​​មូង ឃុំ​​​​​​​​​​​​​​​​ព្រៃ​​​​​​​​​​​​​​​​​​ផ្គាំ បើទោះ​​​​​​​​​​​​​​​​​​​​​​​​​​បីជាមន្ត្រីនគរបាលថ្នាក់ខេត្តបញ្ជា​​​​​​​​​​ឲ្យថ្នាក់​​​​​​​​​ស្រុកប​​​​​​​​​​ង្ក្រាប​​​​​​​​​យ៉ាង​ណា​​​​​​​​​​​​​​​​​ក៏ដោយ ​​​​​​​​​​ក៏មិនឃើញ​​​​​​​​​​​ន​​​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកអង្គរ​​​​​​​​​​​​​​​​​​​​បុរីបង្ក្រាបសង្វៀនជល់មាន់​​​​​​​​​​​​​​​​​​​នៅភូមិទ្រ​​​​​​​​​​​​​​​​មូ​​​​​​​​​ងនោះ​​​​​​​​​​​​​​​​ដែរ ។

ប្រភពពីប្រជាពលរដ្ឋនិ​​​​​​​​​​​​​​​​​​​​​យាយថា សង្វៀ​​​​​​​​​​​នជល់មា​​​​​​​​​​​ន់នៅ​​​​​​​​​​​​​​​​​​ភូមិទ្រមូង បានបង្កប​​​​​​​​​​ញ្ហាអសន្តិសុ​​​​​​​​​​​​​​​​​​​​​​​​​ខយ៉ាង​​​​​​​​​​​​​​​​​​​ច្រើ​​​​​​​​​​​​នដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ។ ករណីនេះ លោ​​​​​​​​​​កអធិការស្រុ​​​​​​​​​​​​​​​​ក​​​​​​​​​​​​​​ក៏បានដឹងពី​​​​​​​​​​​​បញ្ហានេះដែ​​​​​​​​​​រ តែមិនចុះបង្រ្កាប​ព្រោះខ្លាចបាត់លាភ​​​​​​​ ? ។ មន្ត្រីនគរបាល​​​​​​​​​ថ្នាក់ខេត្តនិយា​​​​​​​​​​​​​​​​​យថា គេបានដាក់ប​​​​​​​​​​​​​ញ្ជា​​​​​​​​​​ឲ្យនគរបាលស្រុ​​​​​​​​​​​​​​ក ពោល​​​​​​​​​​​​​​​​​​​​​​​​​​គឺលោក ភី ឆុន បង្ក្រាបសង្វៀន​​​​​​​​​​​​ជ​​​​​​​​​​​​​​​​​​ល់មាន់នៅភូមិ​​​​​​​​​​ទ្រ​​​​​​​​​​មូងនោះដែរ តែ​​​​​​​​​​​​​​​​​មិ​​​​​​​​​​​​​​​​​​​​​​​​នដឹងជាហេតុអ្វី​​​​​​​​​​បានជាលោក​​​​​​​​​​​​​​​​​​​​​​​​​​​​មិនបង្ក្រាប​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ដូច្នេះ ប្រជាពលរដ្ឋនៅ​​​​​​​​​​ឃុំព្រៃផ្គាំ ស្នើឲ្យលោកស្នងការន​​​​​​​​​​​គ​​​​​​​​​​របាលខេត្តចាត់​​​​​​​​​​​កម្លាំង​​​​​​​​​​​មក​​​​​​​​​​​​បង្ក្រាបស​​​​​​​​​​​ង្វៀ​​​​​នជ​​​​​​​​​​​​​​ល់មាន់​​​​​​​​នេះផង ៕​​​​​​​​​​​​​​​​​​​

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *