មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ព្រះមហាក្សត្រផ្ញើព្រះរាជសារឱ្យប្រជានុរាស្ត្រទៅបោះឆ្នោត កុំខ្លាចការគំរាមកំហែង ការគាបសង្កត់ ឬសម្លុតពីជនណាឬបក្សមួយណាឡើយ

34675002_469630680135731_7838887267404873728_n

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែទើបតែផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃនេះ។

ក្នុងព្រះរាជសារនេះ ព្រះអង្គ បានព្រះរាជបន្ធូលថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួមបារម្ភពីការការគំរាមកំហែង ការគាបសង្កត់ ឬសម្លុតពីជនណាឬបក្សមួយ។

សូមរំលឹកថា លោក សម រង្ស៊ី បានសរសេរលិខិតថ្វាយព្រះមហាក្សត្រសូមព្រះរាជានុញ្ញាត សរសេរលិខិតនេះ ថ្វាយព្រះអង្គ ដើម្បីសូមស្នើព្រះអង្គ កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

34499439_469630706802395_582331465790914560_n

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *