មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

គំនរឈើជាច្រើនកំណាត់ត្រូវបានគេគរមកលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌា ( ក្រុមហ៊ុន SK )ដើម្បីដឹកចេញទៅលក់នៅប្រទេសជិតខាង

ខេត្តរតនះគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ឃ៊ំត្រពាំងក្រហម ស្រុកកូនម៊ំ ខេត្តរតនគិរី បានលួចខ្សឹបបាប់អង្គភាពយើងខ្ញ៊ំកាលព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ថាមានឈ្មួញរកស៊ីឈើខុសច្បាប់ បានលួចយកឈើជាច្រើនកំណាត់មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌា ( ក្រុមហ៊ុន SK )ដើម្បីដឹកចេញទៅលក់នៅប្រទេសជិតខាង ហើយគាត់ប្រាប់ថាជារបស់ឈ្មោះ ប្រុស ។

ជាក់ស្តែងនៅថ្ងៃដដែល វេលាថ្ងៃត្រង់ ក្រុមការងារបានសហការគ្នាចុះទៅពិនិត្យយកព័ត៌មាន និង ថតយករូបភាពជាក់ស្តែង ក៏បានប្រទះឃើញថាពិតជាមានគំនរឈើដែលឈ្មួញលួចយកមកគរទុកប្រាកដដូចពួកគាត់លួចខ្សឹបប្រាប់មែន។

កំណាត់ឈើដែលក្រុមអ្នកសារព័ត៌មានប្រទះឃើញ គឺជាប្រភេទ ឈើសុក្រំ និងឈើកកោះ មានតូចមានធំ មានខ្លីមានវែង សរុបទាំងអស់ប្រមាណជា៧០០ដ៊ំ។
អង្គភាពយើងខ្ញ៊ំព្យាយាមទាក់ទងទៅឈ្មោះ ប្រុស តាមរយះទូរសព្ទ័ ដើម្បីស៊ំការបំភ្លឺ តែតេចូលគ្មានអ្នកទទួល។

ចំណែកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ គឺលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ក្រុមការងារក៏បានទាក់ទងតាមទូរសព្ទ័ ដើម្បីរាយការណ៍ជូន តេទៅម្តងជាពីរដង លើកនិយាយបានបន្តិចដាច់ បានបន្តិចដាច់ ហើយគាត់បាននិយាយថាចាំមួយថ្ងៃទៅពីរថ្ងៃទៀតចាំគាត់ចុះទៅបង្រ្កាប។

ចំណាត់ការរបស់មន្រ្តីជំនាញខាងលើ មានមតិមហាជនមួយចំនួនព្រួយបារម្ភជាខ្លាំង ថាជាចំណាត់ការខ្យល់ នេះគ្រាន់ជាការបារម្ភរបស់ពួកគាត់ប៉ុណ្ណោះ តែយ៉ាងណាយើងសង្ឃឹមថាការចាំមួយថ្ងៃពីរថ្ងៃរបស់គាត់ គំនរឈើពិតជានៅអោយគាត់ចាប់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *