មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តំបន់អភិរក្សព្រៃឡង់នៅស្រុកថាឡាបរិវ៉ាត់ប្រឈមនិងការរលាយបាត់បង់នាពេលអនាគតដោយសារថៅកែឈើដុះស្លែឈ្មោះប្រុសនិងឈ្មោះជា គឹមវ៉ាកុំពុងដាក់ទុននិងបំផុសប្រជាពលរដ្ឋ អោយចូលទៅកាប់អារឈើក្នុងតំបន់ព្រៃអភិរក្សមួយនេះនិងប្រមូលទិញផ្តាច់មុខ


ខេត្តស្ទឹងត្រែង÷ មេឈ្មួញឈើលេខពីរដ៏ល្បីឈ្មោះពីរនាក់ទីមួយឈ្មោះប្រុសរស់នៅភូមិស្រែឫស្សីឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់និងទីពីឈ្មោះជា គឹមវ៉ា រស់នៅភូមិស្រែពោធិឃុំស្រះឫស្សីក្រុងស្ទឹងត្រែង បាននិងកំពុងបំផុសនិងគៀង​គរប្រជាពលរដ្ឋអោយចូលកាប់អារ បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ប្រភពបានអោយដឹងថា មេឈ្មួញឈើទាំងពីរនាក់ខាងលើបច្ចុប្បន្នកំពុងបាន​ធ្វើ សកម្មភាព បំផ្លាញព្រៃឈើ និងប្រមូលទិញឈើយ៉ាងអនាធិបតេយ្យនៅចំណុចភូមិឆ្វាំងនិងភូមិប្រឡាយថ្លុងឃុំសំអាងនិងភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ជាច្រើនឆ្នាំមកហើយដោយមិនមានស្ថាប័នពាក់ពន្ធណាហ៊ានចេញមុខបង្ក្រាបឡើយ ដោយសាតែឈ្មោះប្រុសនិងឈ្មោះជា គឹមវ៉ា យកលុយទិញទឹកចិត្តអាជ្ញធរ័និងស្ថាបន្ន័ពាក់ពន្ធ័អស់ទៅហើយ មិនតែប៉ុណ្ណោះ ឈ្មោះប្រុសនិងឈ្មោះជា គឹមវ៉ាបានចំណាយប្រាក់រាប់ពាន់ដុល្លា ក្នុងការផ្ដល់ទុន ដល់ពលរដ្ឋ ក្នុងការកាត់អាឈើក្នុងតំបន់អភិរក្សខាងលើយកមកលក់អោយខ្លួន និងធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃនិងរឺុម៉កឆ្លង់កាត់ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តក្រចេះនិងបន្តទៅចែកចាយតាមដេប៉ូនៅខេត្តនាៗដូចជាខេត្តត្បូងឃ្មុំព្រៃវែងនិងខេត្តស្វាយរៀងដែលជាទីចុងក្រោយ។


គូសបញ្ជាក់ផងដែថាសក្មភាពទាំងនេះបានកើតមានហូរហែជារាងរាល់ថ្ងៃជាច្រើនឆ្នាំមកហើយដែលពុំមានសមត្ថកិច្ចក៍ដូចជាសមត្ថកិច្ចជំនាញណាម្នាក់យកចិត្តទុកដាក់ឡើយមានតែ ចូលដៃចូលជើងត្រូវរ៉ូវគ្នាតែប៉ុណ្ណោះ។
លោកវ៉ា សុខានាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានអោយក្រុមមការងារយើងដឹងតាមទូរសព្ទនៅថ្ងៃទី8ខែមេសាឆ្នាំ2018នេះថាចំពោះករណីឈ្មោះប្រុសនិងឈ្មោះជា គឹមវ៉ា ប្រមូលទិញនឹងដឹកជញ្ជូនផលអនុផលព្រៃឈើនិងគៀងគរពលរដ្ឋកាប់អារព្រៃអភិរក្សលោកកំពុងមានវិធានការបង្ក្រាប
ដោយឡែកលោកសន សារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បានថ្លែងថាបញ្ហាខាងលើពេលកន្លងមកលោកអត់បានដឹងទេតែបច្ចុប្បន្ននេះលោកកំពុងដាក់កម្លាំងចាំចាប់។ ចំណែកលោក អេង ភីរុងប្រធានមន្ទីរបរិស្ថានខេត្តស្ទឺងត្រែងក្រុមកងារយើងមិនអាចសុំកាបំភ្លឺបានទេនៅព្រឹកថ្ងៃទី8ខែមេសាឆ្នាំ2018នេះដោយទូរសព្ទមិនអាចទាក់ទងបាន៕ដោយ រ័ត្នផល្លា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *