មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សិស្សវិទ្យាល័យស្រុកគិរីវង់ជាង៤០០នាក់និងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី

ខេត្តតាកែវៈ សិស្សវិទ្យាល័យស្រុកគិរីវង់ជាង៤០០នាក់និងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា មន្ត្រីជំនាញចុះមកធ្វើអត្តសញ្ញាណប័ណ្ណដល់សិស្សសាលានៅវិទ្យាល័យគិរីវង់តែក្នុងនោះមានសិស្សចំនួន ៤០៣ នាក់ ស្រី១៩៧នាក់ ដើម្បីត្រៀមសម្រាប់ ការ បោះឆ្នោតនាពេលខាងមុខនេះ ។

IMG-20180323-WA0182

ឯកឧត្តមបន្តថា មន្ត្រីជំនាញក្នុងពេលធ្វើ ត្រូវតែពិនិត្យអោយបាន ច្បាស់លាស់លើ អក្ខរាវិរុទ្ធដែលបំពេញលើតួអក្សរនៅក្នុងអត្តសញ្ញាប័ណ្ណ ជាមួយនិងសាមីខ្លួនអោយបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់សិស្សា នុសិស្ស ក្នុងការយកអត្តសញ្ញាណប័ណ្ណនេះទៅប្រើ ប្រាស់បានល្អ ប្រសើរ សម្រាប់ដាក់ពាក្យធ្វើការងារនៅថ្ងៃខាងមុខ អោយស្របជាមួយនិងសំបុត្រកំណើត និងសៀវភៅគ្រួសារ ជៀសវាងមានការខុសឆ្គង បង្ករការលំបាកដល់ពួកគាត់នៅថ្ងៃក្រោយ ។

IMG-20180323-WA0183

ឯកឧត្តម បានជម្រុញអោយលោកមេឃុំ ធ្វើការស្នើមកសមត្ថកិច្ចជំនញ បើសិនជាទីណាមានពលរដ្ឋត្រូវការធ្វើអត្តសញ្ញាណប័ណ្ណច្រើន នៅលើទីតាំងណាក៏បាន រូបលោក និងចាត់អោយមន្ត្រីជំនាញចុះទៅធ្វើអត្ត សញ្ញាណប័ណ្ណដល់ទីនោះតែម្តង ជាការសម្រួលដល់ការងាររបស់ពួកគាត់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *