មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពិតជាល្បីដូចគេថាមែន​ ចែ ច្រឹប​ និងបក្ខពួកសម្រុក​ដឹកជញ្ជូនឈើ​ប្រណិតចេញ​ទៅ​លក់​ស្រុកយួន​មានថ្នាក់​ខេត្តនៅពី​ក្រោយខ្នង​និងស​ម​ត្តកិច្ចពាក់ពន្ធ័?

ពិតជាល្បីដូចគេថាមែន​ ចែ ច្រឹប​ និងបក្ខពួកសម្រុក​ដឹកជញ្ជូនឈើ​ប្រណិតចេញ​ទៅ​លក់​ស្រុកយួន​មានថ្នាក់​ខេត្តនៅពី​ក្រោយខ្នង​និងស​ម​ត្តកិច្ចពាក់ពន្ធ័

ខេត្តរតនះគីរី ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ​កន្លងទៅ នេះ​ឈ្មួញ​ ឈ្មោះ ចែ​ច្រឹប និង​ប្អូន ប្រុស​ឈ្មោះ ថា​ន បាន​ប្រើប្រាស់​រ ថយន្ត​កែច្នៃ​រាប់សិប​គ្រឿង​សម្រាប់​ ដឹកជញ្ជូន​ចេញ ពី​ស្រុក​ លំផាត់ ចេញទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក ដឹកជញ្ជូន​ ឈើ​ចេញ ពី​តំបន់​អូរ​ជីប អូរ​ក្រែង អូរ​បោក សហគមន៍​កែង​សាន់ កាត់​តាម​ភូមិ​តា​កុក​ព្នង ភូមិ​ដ​តូច ហើយ​យកទៅលក់​ឲ្យ​ឈ្មួញ​ យួន​តាម​ច្រករបៀង​ខ្លាធំ​និង​ ច្រករបៀង​អូរ​ថ្ម ស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ ចាត់វិធានការ​បង្ក្រាប​ នោះទេ​។ សូម្បីតែ​មន្ត្រី​គណៈ កម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទ ល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរ ជើង​នៅ​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប នោះដែរ​ហើយ​ចាត់ទុក​ឈ្មួញ​ឈើ​រូបនេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ពួកគេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​ទំ​បន់​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ វ៉ាន់ ច​ន្នី ហៅ​ចែ​ច្រឹប និង​ប្អូនប្រុស​ឈ្មោះ ថា​ន កំពុង​ប្រមូល​ទិញ​ឈើ​និង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ខ្លាធំ និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​រលូន​។ ការដែល​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​ប្អូនប្រុស​ឈ្មោះ ថា​ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជាពិសេស​សមត្ថកិច្ច​នៅតាម​ច្រករបៀង​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវ​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រភេទ​ឈ្លីក និង​ប្រភេទ​សុ​ក្រំ ដឹក​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទ​ប​ស្កាត់​ឡើយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​មីនា ឆ្នាំ​២០១៨​នេះ ប្អូនប្រុស​ចែ​ច្រឹប ឈ្មោះ ថា​ន បាន​ចេញមុខ​រត់ការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ខ្លាធំ និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរ​យ៉ា​ដាវ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​កំពុង​ប្រើប្រាស់​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ពី​ឃុំ​សេ​ដា ស្រុក​លំផាត់ ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។(មានត)

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *