មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អភិបាលរាជធានីភ្នំពេញយករួចខ្លួន ខណៈលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នៅតែល្បីសុះសាយពីការកិបគេងលុយ ?

ភ្នំពេញ ៖បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ ចាស់ត្រូវបានផ្លាស់ប្តូរ គេសង្ឃឹមថា នឹងមានការកំណែទំរង់របៀបរបបការងារ ពីប្រព័ន្ធគៀបលុយក្រោយតុ មកដាក់លើតុ អោយឃើញទាំងអស់គ្នា តែមិនដូច្នេះ រិតតែវឹកវរ ទៀតនោះ គឺពេលលោក ឃួង ស្រេង ឡើងមកភ្លាត គឺសេនាយោ នៃបក្សពួក និង ខ្សែមន្រ្តីដាក់ចំកន្លែងខ្លាញ់ៗ នៅតែមានបន្ត ?
ជាឧទាហរណ៍ស្រាប់ គឺ លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ល្បីសុះសាយពីជំនាន់អភិបាលមុនៗ មកថា ជាមន្រ្តីលួចកិបកេងថវិកាជាតិ ពោលគឺមានបណ្តាញសារព័ត៌មានបានរាយការណ៍ ជាហូរហែរ ពិករណីមិនប្រក្រតី តែមិនដឹង លោក វ៉ា សុធា យកអ្វីទៅបកស្រាយថ្នាក់លើៗ ទេបានជា ថ្នាក់លើមិនមានវិធានការ នោះ ?
សេចក្តីរាយការណ៍មកថា ត្រឹមប្រធានការិយាយល័យសោះ មានលុយរាប់លានដុល្លា មានក្លឹបកំសាន្ត មានដីឡូតិ៍រាប់ហិកតា មានវិឡាធំស្គឹមស្កៃ មានក្រុមហ៊ុនថោន និងជាម្ចាស់ ទូរទស្សន៍ ថោន HD ។ករណីនេះតើលោក វ៉ា សុធា មានលុយពីណា ហើយការងាររដ្ឋរបស់គាត់ បានមកបំពេញ បានគ្រប់គ្រាន់ តាមម៉ោងរដ្ឋបាលរឺទេ ?
គេដាក់ការសង្ស័យថា ការកកើតកំណើតនៃការរកស៊ី មុខរបរយ៉ាងច្រើននេះ អាចមានភាគហ៊ុន ពីសំណាក់ថ្នាក់នាំសាលារាជធានីភ្នំពេញ ទើបរូបគេ វ៉ា សុធា បាននៅសុខ នឹងធ្វើអីស្រេចតែ អំពើចិត្ត ? ៕
ប្រភពបានបង្ហើបឲ្យដឹងទៀតថា លោក វ៉ា សុធា តែងតែប្រព្រឹត្តសកម្មភាពទុច្ចរិតដោយឃុបឃិតគ្នាប្រើល្បិច កឹបកេងប្រវញ្ចដកយកផលប្រយោជន៍ទៅតាមជំនាញរៀងៗខ្លួន ពីគម្រោងសាងសង់អាគារហេដ្ឋារចនាសម្ពន្ធ័នានាតាមខណ្ឌក្នុងរាជធានីភ្នំពេញ ដោយភូតភរកុហកកេងប្រវញ្ច័យកថវិការបស់រដ្ឋ តាមរយៈការស្ថាបនាសួនច្បារការដាក់លូតូចធំ ការស្ថាបនាផ្លូវថ្នល់ស្ពានផ្លូវក្រវាត់ក្រុងប្រព្រឹត្តអំពើពុករលួយពីការរៀបចំកែលំអអំពូលភ្លើងបង្គោលភ្លើងនិងជួសជុលអ្វីៗផ្សេងៗទៀតក្នុងក្រុង ។ល។ ទង្វើទាំងអស់នេះ គឺបានផ្ទុយពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលប្រឆាំងទៅនឹងបទបញ្ជា ០១ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការិយាល័យយើងមិនសង្ឃឹមថា នឹងមានការបកស្រាយចេញពី លោក វ៉ា សុធា ក៏ដូចលោក អភិបាលរាជធានីភ្នំពេញនោះទេ ព្រោះថា ពួកគេមិនអើពើ រឺ ឈឺក្បាល ហាលថ្ងៃ នឹងព័ត៌មានក្រខ្វក់របស់ពួកគេដែលបានចាក់ឬស យូរឆ្នាំមកហើយនោះទេ ព្រោះពួកគេ នៅក្បែរសម្តេចតេជោ ហ៊ុន សែន ទៅហើយ ពោលគឺគ្មាននរណាហ៊ានប៉ះ ៕

វីដេអូ​៖

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *