ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ខែគុម្ភះឆ្នាំ២០១៨ មានសេចក្ដី រាយការព៍មកថា រថយន្ដបែន របស់លោកឧកញ្ញាលឹម ហេង បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត គ្រប់ប្រភេទ យ៉ាងសកម្មស្ទើររាងរាល់ថ្ងៃ ដោយ លោកឧកញ៉ា លឹម ហេង បានប្រើប្រាស់មេការម្នាក់មានរហ័សនាមឈ្មោះ ប៉េពី ជាអ្នកដើរបំផុសប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ អោយពួកគាត់អាឈើលក់មកអោយខ្លួន និងដឹកបន្ដរយកទៅស្តុបទុកនៅក្នុងឃ្លាំងមួយកន្លែង ទល់មុខការស៊ីណូ នៅជាប់ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានអោយដឹង ថា សកម្មភាពដឹកជញ្ជូនបទល្មើស ឈើរបស់លោកឧកញ្ញាលឹម ហេង ភាគច្រើនជាប្រភេទឈើ ធ្នង់ ស្រក្រម ផ្ចឹក ដែលសុទ្ធសឹងជាឈើប្រណិត និងឈើលេខមួយ។ ពួកគាត់បន្ដថា សកម្មភាពដឹកជញ្ជូនឈើរបស់លោកឧកញ៉ា បានធ្វើការដឹកជញ្ជូនយ៉ាងគគ្លេីនទាំងកណ្ដាលថ្ងៃតែម្ដង ដោយគ្មានអាជ្ញាធរ មានសមត្ថកិច្ច និងសមត្ថកិច្ចជុំនាញណាម្នាក់ ធ្វើការទប់ស្កាត់រឺក៏ធ្វើការបង្ក្រាបនោះឡើយ ។
ដោយគេមិនទាន់ដឹងថាស្ថាបណ្ឌ័ ពាក់ពន្ធ័ត្រូវដងត្រូវផ្លែ រឺក៏ខ្លាចអំណាចរបស់លោកឧកញ៉ាលឹម ហេង នោះទេ ។
ប្រភពបានបង្ហើបអោយដឹងថា សព្វថ្ងៃនេះ មានស្ថាបណ្ឌ័ពាក់ពន្ធ័ជាច្រើន នៅក្នុងស្រុកអន្លង់វែង បាននាំគ្នាទៅបើកប្រាក់ពីឈ្មួញឈើ ពីមេការ របស់លោកឧកញ៉ា លឹម ហេង នៅក្នុងការស៊ីណូ ច្រកអន្តរជាតិជាំសាង៉ាំ ស្ទើរាងរាល់ថ្ងៃ និងរាងរាល់ដើមខែ។ដោយសកម្មភាពដឹកជញ្ជូនបទល្មើសឈើ របស់លោកឧកញ៉ារូបនេះ បានប្រព្រឹត្តធ្វើ ឡើង ជាច្រើនឆ្នាំមកហើយ ។
ដោយមេការលោកឧកញ៉ា ម្នាក់បានអះអាងថា យកទៅប្រើប្រាស់កែឆ្នៃជាគ្រឿងសង្ហារឹមនៅក្នុងការស៊ីណូ
លោកគង់សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង លោកឆ្លើយថា អត់ដឹងទេ ដោយឡែក លោកអ៊ឹម សាវ រិទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃឈើ លោក ថាក្រែងយកទៅអភិវឌ្ឍនៅលើការស៊ីណូ តែលោកមិនបានបញ្ជាក់អំពីទិននយ័ច្បាស់លាស់ អំពីការប្រើប្រាស់ឈើ វាយតំលៃប្រម៉ូលថវិការចូលរដ្ឋនោះទេ ដែលឈើរាប់ពាន់រាប់ម៉ឺនម៉ែតគូប ប្រើប្រាស់ដោយគ្មានចំណូលរដ្ឋមួយរៀល៕
ដោយ. មាឃ សុខា