មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៣ខ្នងផ្ទះខូចខាតស្ទេីទាំងស្រុង

ខេត្តក្រចេះ៖ អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៣ខ្នងផ្ទះខូចខាតស្ទេីទាំងស្រុង​ដោយសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់​អស់ទឹកចំនួន3ឡានទេីបរលត់ទៅវិញ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែ​គុម្ភៈ​​ឆ្នាំ២០១៨ នៅចំនុចភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ស្នងការរងទទួលបន្ទុកកិច្ចការងារអគ្គីភ័យលោក ឧត្តមសេនីយ៍ត្រី ច្រឹងផល្លីបានបញ្ចាក់ប្រាប់ថា
មិនមានជនរងគ្រោះណាម្នាក់បានរងគ្រោះថ្នាក់ក្នុងហេតុការណ៍មួយនេះនោះឡើយ ។ហើយហេតុការណ៍នោះដែរ នគរបាលអគ្គីភ័យបានប្រើរប្រាស់រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននិងអធិការដ្ឋាន ស្រុកចិត្របុរីចំនួន3 គ្រឿង ដើម្បីចុះជួយបាញ់ពន្លត់និងទប់ស្កាត់ការឆេះរាលដាល។
ក្នុងហេតុការអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋទី1៖ឈ្មោះ ចេង សុគន្ធា ភេទស្រីអាយុ30ឆ្នាំផ្ទះឈើប្រក សង្ក័សីមានទំហំ6×10ម៉ែត្រ ទី2៖ឈ្មោះ អ៊ុំ សារិត ភេទប្រុសអាយុ 52 ឆ្នាំ ប្រពន្ធឈ្មោះ ចេង ឡាយហ៊ុន អាយុ50 ឆ្នាំផ្ទះឈើប្រកសង្ក័សី ទី3៖ឈ្មោះ ខេង ហន ភរទប្រុស អាយុ60 ឆ្នាំ ផ្ទះឈើប្រកសង្ក័សីមានទំហំ 7×9 ម៉ែត្រ ។ដោយ៖ សុខ អូន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *