មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

រដ្ឋបាលខេត្តព្រះវិហារបានប្រារពពិធីប្រកាស់ចូលកាន់មុខដំណែងអភិបាលរង​ថ្មីមកពី​ខេត្ត​កំពង់ធំ!

(ខេត្តព្រះវិហារ): ដោយ​យោងតាមអនុក្រិត្យលេខ ១៤៣៨ អ.ន.ក្រ.ត.ត ចុះថ្ងៃអង្គារ ២កេីត ខែបុស្ស ឆ្នាំរកា នព្វស័ក  ព.ស.២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការផ្ទេភារៈកិច្ចមន្ត្រីរាជការ រដ្ឋបាលខេត្តព្រះវិហារបានប្រារពពិធីប្រកាស់ចូលកាន់មុខដំណែងលោក គង់ វិមាន អភិបាលរង​ថ្មី មកពីខេត្តកំពុងធំ ហើយ​ផ្ទេរ​លោក សុខ ហៃ អភិបាលរង​ខេត្ត​ព្រះវិហារ ទៅកាន់តំណែ​ង​ ជា​អភិបាលរង​ខេត្ត​កំពុងធំវិញ។

ដោយពិធីនេះបានប្រារព្វធ្វេីឡេីងក្នុងសាលប្រជំុសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមាន​ការអញ្ជេីញចូលរួម​ពី​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ជុំវិញ​ខេត្ត​យ៉ាង​ច្រើន​កុះករ។
លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពុងធំ ដែល​ទើប​ផ្ទេរមក​កាន់ជាអភិបាលរងខេត្ត​ព្រះវិហារ បាន​ធ្វើ​ការប្តេជ្ញាចិត្តថា ស្មោះត្រង់​ជានិច្ច​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​បទបញ្ជា និង​គោលការណ៍ ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង​ការ ដឹកនាំ​នានា​របស់​ក្រសួងមហាផ្ទៃ នូវ​ច្បាប់​ស្តីពី​សហលក្ខន្តិក​:​ មន្ត្រីរាជការ​ស៊ីវិល ប្តេជ្ញា​យក​អស់​កម្លាំងកាយ​ចិត្ត និង​ចំណេះដឹង តាម​ភារកិច្ច​កំណត់ប្រកបដោយ​ ឆ​ន្ទ​:ម្ចាស់ការ ដើម្បី​បម្រើ​សេវាសាធារណ​:​ជូន​ប្រជ​ជា​ពលរដ្ឋ​ ដោយ​មិន​រើសអើង ដើម្បី​ធានា​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ និង​ប្រែក្លាយ​ខ្លួន​ ឱ្យទៅ​ជា​អ្នកបម្រើ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​ផងដែរ។
បន្ទាន់ពីប្រសាសន៍ថ្លែងអំណរគុណព្រមទាំងការផ្តាំផ្ញេីរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានបញ្ចប់ ​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពិតជា​បានចូលរួមចំណែកខ្ពស់​ក្នុង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ប្រឹងប្រែង​យកចិត្តទុកដាក់​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ​ត្រូវតែ​បន្ត​ខិតខំ​ពង្រឹង​សន្តិភាពសណ្តាប់ធ្នាប់​សាធារណ​: ដោយ​ខិតខំ​ប្រមូលផ្តុំ​កម្លាំង​រួម​សាមគ្គី​គ្នា ធ្វើការ​ដោះស្រាយ​សំណើរ​ និងទុក្ខលំបាកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នឹង​បញ្ហា​អោយបានទាន់ពេលវេលា។
គួរបញ្ចាក់ថា÷ ស្របពេលដែលលោក គង់ វិមាន ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច មកកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ លោកសុខ ហៃអតីតអភិបាលរងខេត្តព្រះវិហារ ក៍ត្រូវបានផ្ទេរភារកិច្ច អោយទៅកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំផងដែរ៕ ដោយ មាឃ សុខា

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *